បរទេស៖ John Terry បានសម្រេចចចិត្តចាកចេញពីតួនាទីជាជំនួយការគ្រូបង្វឹកក្រុម Aston Villa របស់លោកDean Smith បន្ទាប់ពីទទួលបានបទពិសោធន៏ដ៏ច្រើនជាមួយក្លឹប និងកំពុងសម្លឹងឱកាសចាប់យកតួនាទីជាគ្រូបង្វឹកឈុតធំសម្រាប់ក្រុមបាល់ទាត់អាជីពវិញម្តង។
![]()
Terry អតីតខ្សែការពារកណ្តាលរបស់ក្រុមតោខៀវ Chelsea រូបនេះបានចូលរួមជាមួយក្លឹបក្នុងនាមជាកីឡាករ នៅឆ្នាំ ២០១៧ មុនពេលចូលរួមធ្វើជាជំនួយការគ្រូបង្វឹកនៅឆ្នាំបន្ទាប់។ នៅរដូវកាលដែល Terry ធ្វើជាជំនួយការនោះផងដែរ Aston Villa ក៏បានឡើងពីពីក្របខណ្ឌលីកលំដាប់ទីពីរ (Championship) មកក្របខ័ណ្ឌ Premier League និងបានតស៊ូលេងយ៉ាងប្រផិតប្រផើយដើម្បីចៀសផុតពីការកាត់ចោលនៅរដូវកាលដំបូងរបស់ពួកគេ មុនពេលបញ្ចប់រដូវកាលឈរនៅលេខរៀងទី ១១ កាលពីរដូវកាលមុន។ទោះយ៉ាងណាអតីតខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសដែលមានទំនាក់ទំនងជាមួយក្រុមក្ងានស Swansea បានបញ្ជាក់ថារូបលោកចង់បន្តតួនាទីជាអ្នកចាត់ការទូទៅនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕
ប្រភពព័ត៍មាន៖ Metro
