បរទេស៖ ខ្សែ​ប្រយុទ្ធ Gyasi Zardes បាន​ស៊ុត​បាល់បញ្ចូលទី​​នៅនាទី ទី​៨៦ ដើម្បី​ជួយ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​អាមេរិក ផ្តួលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កា​តា ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍ (ព្រឹកថ្ងៃ​សុក្រ នៅកម្ពុជា) ដើម្បី​ឈាន​ទៅ​​វគ្គ​ផ្តាច់​ព្រ័ត្រនៃ​ព្រឹត្តិការណ៍ Concacaf Gold Cup​។

ការ​រងបរា​ជ័យ​នេះ បាន​បិទ​បញ្ចប់​យុទ្ធនា​ការ​ដ៏គួរ​ឲ្យកត់សម្គាល់​សម្រាប់កា​តា ដែល​បាន​លេង​ក្នុង​នាម​ជា​ប្រទេស​ដែល​ទទួល​បាន​ការ​អញ្ជើញ​។

ពួក​គេ​បាន​បើក​យុទ្ធនាកា​រ​នេះ ដោយ​បានបញ្ចប់ក្នុងលទ្ធផល​ស្មើ ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​ប៉ា​ណាម៉ា នៅមុន​ពេល​ផ្តួលក្រុម​ជម្រើស​ជាតិ​ហ្គ្រេណាដា និង​ហុង​ឌូរ៉ាស ដើម្បី​បញ្ចប់ដោយ​ការ​ឈរលេខ​១ក្នុងពូល A និង​ឈាន​ទៅ​វគ្គ​បន្ត មុន​នឹងផ្តួល​ក្រុម​ជម្រើស​ជាតិ​អែលសាល់វ៉ាឌ័រ ក្នុង​វគ្គ​៨​ក្រុម​​។ ក្រុម​ម្ចាស់​ជើង​​ឯក​៦​សម័យកាល​ អាមេរិក នឹង​ត្រូវ​ប្រកួត​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ម៉ិកស៊ិក ឬ​កា​ណាដា ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​៕

ប្រភព​ព័ត៌មាន៖ The Guardian