បរទេស៖ ក្លឹបញញួរធំ West Ham បានចុះហត្ថលេខាទិញអ្នកចាំទីដើមកំណើតហ្វីលីពីនកាត់បារាំង Alphonse Areola ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ រដូវពីក្លិប Paris St-Germain និងមានគោលបំណងទិញផ្តាច់នៅក្នុង កិច្ចព្រមព្រៀងជាអចិន្រ្តៃយ៍ផងដែរ។Areolaបច្ចុប្បន្នមានវ័យ ២៨ ឆ្នាំបានចំណាយពេល១រដូវកាលចុងក្រោយលេងខ្ចីជើងនៅក្លឹប Fulham និងជាកន្លែងដែលរូបគេបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់អ្នកគាំទ្រ។ប៉ុន្តែទោះយ៉ាងណាសមត្ថភាពរបស់គេនៅតែមិនអាចជួយក្រុមនៅរស់ រានមានជីវិតនៅក្របខណ្ឌPremier League សម្រាប់រដូវកាលថ្មីនេះបានទេ។

West Ham ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏មានបំណងអោយAreola ប្រកួតប្រជែងជម្រើសដំបូងជាមួយអ្នកចំាទី Lukasz Fabianski បច្ចុប្បន្នឈានចូលដល់វ័យ៣៦ ឆ្នាំនៅមុនពេលយុទ្ធនាការ Europa League របស់ពួកគេចាប់ផ្តើម។ Areola បានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈក្របខណ្ឌ Premier League គឺជាលីកល្អបំផុតមួយនៅក្នុងពិភពលោកដូច្នេះខ្ញុំពិតជារីករាយជាមួយរដូវកាលមុននិងត្រៀមសម្រាប់រដូវកាលថ្មីនេះ។ទីក្រុងឡុងដ៍គឺជាកន្លែងដ៏ល្អសម្រាប់រស់នៅនិងធ្វើការផងដែរ។ ពេលខ្លះវាពិតជាលំបាកសម្រាប់ខ្ញុំនិងក្រុមប៉ុន្តែខ្ញុំចូលចិត្ត Premier League ។

Areola ក៏ធ្លាប់បានចំណាយពេលពីររដូវកាលក្នុងលក្ខណ្ឌខ្ចីជើងនៅ Real Madridនិងជាកីឡាកជម្រើសទី២បន្ទាប់ពី Thibaut Courtois មុនពេលផ្លាស់មក Fulham ។ការទទួលបានAreola គឺបានកើតមានឡើងបន្ទាប់ពីក្លឹប West Ham បរាជ័យក្នុងការដេញថ្លៃកីឡាករអន្តរជាតិអង់គ្លេស Sam Weststone ពីក្លឹប West Brom កាលពីដើមខែនេះ៕
ប្រភពព័ត៍មាន៖ BBC
