បរទេស៖ Arsenal បានបញ្ចប់ការចុះហត្ថលេខានាំយកខ្សែការពារអង់គ្លេស Ben White ពីក្លឹបសត្វរំពេរ Brighton ក្នុងតម្លៃខ្លួន ៥០ លានផោន។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះត្រូវបានកោះហៅអោយ​បង្ហាញខ្លួនសម្រាប់ក្រុមតោកំណាចអង់គ្លេសក្នុង​ព្រឹត្តិ​ការណ៏​ Euro ២០២០ របស់លោក Gareth Southgate បានយល់ព្រមចុះហត្ថលេខាលើ​កិច្ចសន្យារយៈពេលវែង នៅ​ឯទឹកដី​កីឡដ្ឋាន Emirates Stadium។

Ben White: Arsenal sign England defender from Brighton in £50m deal - BBC  Sport

អ្នកចាត់ការលោក Mikel Arteta ត្រូវបានដកស្រង់សម្តីដោយគេហទំព័ររបស់ក្លឹបថាៈBen គឺជាគោលដៅ​កំពូល សម្រាប់ យើងហើយវាពិតជាអស្ចារ្យណាស់ដែលយើងបានបញ្ចប់ការចុះហត្ថលេខានាំយករូបគេមករួមក្រុម ។គាត់គឺជាខ្សែការពារ ដ៏ឆ្លាតវៃម្នាក់ដែលអាចគ្រប់គ្រងបាល់បានល្អរាល់ពេលបាល់នៅជាប់ជើងរបស់គាត់ហើយរបៀបលេងទៀតសោតគឺក្តសមនឹងយើង។

Arsenal sign £50m Ben White and want Bellerín and Xhaka to extend contracts  | Arsenal | The Guardian

អតីតយុវជនថ្នាលក្លឹប Southampton ត្រូវបានក្លឹបBrighton ទិញយកមករួមក្រុមកាលពីឆ្នាំ ២០១៦ និងបាន ចំណាយ ពេលខ្ចីជើងនៅ Newport និង Peterborough មុនពេលចូលរួមជាមួយ Leeds Utd ក្នុងលក្ខខណ្ឌខ្ចីជើង ហើយបាន ជួយក្រុមលោកMarcelo Bielsa ឈ្នះជើងឯកលីកលំដាប់ទីពីរ(Championship)កាលពីរដូវកាល២០១៩-២០២០។​White​បានក្លាយជាសមាជិកទី៣របស់ Arsenal នៅរដូវក្តៅបន្ទាប់ពីការមកដល់របស់ខ្សែបម្រើ Albert Sambi Lokonga មកពី Anderlecht និងខ្សែការពារឆ្វេង Nuno Tavares មកពី Benfica ។រូ​បគេនិងពាក់អាវលេខ ៤ សម្រាប់ក្លឹប ក្រោយ​ការចាក​ចេញ​របស់ខ្សែការពារ David Luiz៕