បរទេស៖ ក្លឹបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍បានត្រៀមទឹកប្រាកចំនួន៤១លានផោនដើម្បីនាំយកខ្សែបម្រើឆ្នើមរបស់ក្លឹប AT Madrid កីឡាករ Saul Niguez មកកាន់ទឹកដី Anfield នៅរដូវក្តៅនេះ។

Manchester United boost as Saul Niguez has a 'gentleman's agreement'

ខ្សែបម្រើវ័យ២៦ឆ្នាំរូបនេះបានប្រាប់ក្លឹប AT Madrid ថារូបគេមានបំណងចង់ចាកចេញពីក្លឹបនៅរដូវក្តៅនេះ ខណៈក្លឹបធំៗនៅអង់គ្លេសដូចជា Chelsea, Manchester United និង Liverpool គឺបានបង្ហាញចំណាប់អារម្មណ៍លើរូបគេ។ លោក Jurgen Klopp បច្ចុប្បន្នកំពុងតែខ្សែបម្រើម្នាក់ដើម្បីមកជំនួសកន្លែងរបស់ Georginio Wijnaldum ដែលបានចាកចេញទៅចូលរួមជាមួយនឹងក្លឹប PSG ដោយគ្មានតម្លៃខ្លួន។ ទន្ទឹមជាមួយគ្នានេះអនាគតរបស់ប្រធានក្រុម Jordan Henderson ក៏ស្ថិតក្នុងភាពមិនច្បាស់លាស់ដូចគ្នាបន្ទា​ប់ពីការចរចារកុងត្រាថ្មីត្រូវបានជាប់គាំង។

Liverpool have four players Atletico Madrid may accept in Saul Niguez swap deal | Football | Sport | Express.co.uk

បើយោងទៅតាមសារព័ត៍មាននៅប្រទេសអេស្ប៉ាញ AS បានអោយដឹងថា ក្រុមហង្សក្រហម Liverpool គ្រោងនឹងដាក់សំណើ ៤១ លានផោនសម្រាប់ Saul Niguez ហើយ Atletico ទំនងជាមិនបដិសេធនៅសំណើរមួយនេះទេ។ កុងត្រាបច្ចុប្បន្នរបស់ខ្សែបម្រើអន្តរជាតិអេស្ប៉ាញរូបនេះនឹងត្រូវក្នុងកំណត់ក្នុងឆ្នាំ២០២៦ឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole