បរទេស៖ ក្លឹបបិសាចក្រហម Manchester United បានចាប់ផ្តើមបើកកិច្ចចរចារអំពីការផ្តល់កុងត្រាថ្មីដល់ខ្សែការពារស្លាបឆ្វេងរបស់ខ្លួន Luke Shaw។

Manchester United get Luke Shaw boost for season opener against Leeds

ខ្សែការពារអន្តរជាតិអង់គ្លេសរូបនេះបានបង្ហាញទម្រង់លេងបានយ៉ាងល្អក្រោយការដឹងនាំរបបស់លោក Ole Gunnar Solskjaer នៅក្លឹប Manchester United ហើយរូបគេថែមទាំងបានបង្ហាញទំរង់លេងគួរអោយចាប់អារម្មណ៍នៅព្រឹត្តិការណ៍ Euro 2020 នេះថែមទៀតផង។ កុងត្រាបច្ចុប្បន្នរបស់ខ្សែការពារវ័យ២៦ឆ្នាំរូបនេះនឹងត្រូវផុតកំណត់នៅឆ្នាំ២០២៣ ជាមួយនឹងលក្ខខណ្ឌបន្ថែមមួយឆ្នាំទៀត។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយបើយោងទៅតាម Daily Mail បានអោយដឹងថាក្រុមប្រឹក្សារបស់ក្លឹប Manchester United កំពុងត្រៀមនូវកិច្ចសន្យារយៈពេលវែងបន្ថែមទៀតអោយ Luke Shaw។

Manchester United get Luke Shaw injury boost - Manchester Evening News

Luke Shaw កំពុងសម្រាកថ្ងៃវិស្សមកាលរបស់ខ្លួនបន្ទាប់ពីបញ្ចប់ភារកិច្ចរបស់ខ្លួនជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹតិ្តការណ៍ Euro ២០២០ ប៉ុន្តែត្រូវបានគេរំពឹងថារូបគេត្រៀមវិលត្រលប់មកហ្វឹកហាត់ជាមួយនឹងក្លឹប Man United វិញនៅសប្តាហ៍ក្រោយនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole