បរទេស៖ លោក Andriy Shevchenko អតីតខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea និង AC Milan បានប្រកាសនៅលើបណ្តាញសង្គម Instagram ថារូបលោកបានចាកចេញពីតួនាទីគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយក្រែនហើយ ក្រោយពីបុរសវ័យ ៤៤ ឆ្នាំត្រូវបាន​តែង​តាំងជាគ្រូបង្វឹកឈុតធំកាលពីឆ្នាំ ២០១៦។

Andriy Shevchenko is the Ukraine national idol planning England's downfall  who loves golf and has son in Chelsea academy - UK News Agency

ទោះយ៉ាងណាលោក Shevchenko បានបង្ហាញពីសមត្ថភាពចុងក្រោយ បន្ទាប់ពីនាំអ៊ុយ​ក្រែន​​ឡើងទៅវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់យូរ៉ូ ២០២០ ក្រោយចាញ់អង់គ្លេស ៤ទល់និង០ សម្រាប់ការប្រកួត​នៅទី​ក្រុងរ៉ូមប្រទេសអ៊ីតាលី។ លោក Shevchenko ដែលបានចូលនិវត្តន៍ពីបាល់ទាត់អាជីពជាផ្លូវការណ៏ក្នុងឆ្នាំ ២០១២ គឺជាកីឡាករដែលមានកំនត់ត្រាស៊ុត​បញ្ចូលទីច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិអ៊ុយក្រែន ដោយរកបាន ៤៨ គ្រាប់ក្នុងការបង្ហាញខ្លួន ១១១ ប្រកួត។ ​ចាប់ផ្តើមអាជីពដំបូងជាមួយក្រុម Dynamo Kyiv មុនពេលចូលរួមជាមួយ AC Milan ក្នុងឆ្នាំ ១៩៩៩ និងជាក្លឹបដែល Shevchenko ​បានសាងភាពជោគជ័យដោយឈ្នះពានរង្វាន់ធំៗ ចំនួន ៥ រួមមានពានរង្វាន់ Serie A និង Champions League ក៏ដូចជាពានរង្វាន់ផ្ទាល់ខ្លួនដ៏មានកិត្តិយសគឺ Ballon d’Or ក្នុងឆ្នាំ ២០០៤ ផងដែរ។

Andriy Shevchenko on Twitter: "14 years ago today ⚽🏆 A great honour to  receive the Ballon d'Or. Thank you @acmilan, @FFUKRAINE, my teammates and  all the fans who helped me to win

ដោយមើលឃើញពីសមត្ថភាពដ៏លេចធ្លោក្លឹប Chelsea បានសម្រេចការផ្ទេរយក Shevchenko មកកាន់ក្រុម Chelsea នៅឆ្នាំ ២០០៦ ក្នុងតម្លៃ ៣០ លានផោន ដោយបានឈ្នះពានរង្វាន់ FA Cup និង League Cup មុនពេលត្រលប់ទៅ AC Milan វិញក្នុងលក្ខខណ្ឌខ្ចីជើងក្នុងឆ្នាំ ២០០៨។ ហើយទីបំផុត Shevchenko គាត់បានចាកចេញពីកីឡាដ្ឋាន Stamford Bridge ជាអចិន្ត្រៃយ៍ដើម្បីចូលរួមជាមួយក្លឹបកុមារភាព Dynamo Kyiv នៅឆ្នាំបន្ទាប់៕

 

ប្រភពព័ត៍មាន៖ BBC