បរទេស៖ កីឡាករ​ដាណឺម៉ាក Viktor Axelsen បាន​ឈ្នះ​មេដាយមាស​អូឡាំពិក លើ​វិញ្ញា​សា​វាយ​សី កាលពីថ្ងៃ​ចន្ទ ក្នុង​ទីក្រុង​តូក្យូ ដើម្បីក្លាយ​ជា​កីឡាករ​មិនមាន​សញ្ជាតិ​អាស៊ី​ដំបូង​គេ ក្នុងការ​ឈ្នះ​ពាន​ឯកត្ត​ជន បើ​គិ​ចាប់​តាំងពីឆ្នាំ​១៩៩៦​។

កីឡាករ​មាន​ចំណាត់​ថ្នាក់​លេខ​២ក្នុងពិភព​លោក​រូបនេះ បាន​ផ្តួល​ម្ចាស់​ការ​ពារ​ជើង​​ឯក​ចិន Chen Long ក្នុងលទ្ធផល ២១-១៥ និង​២១-១២ ក្រោយពី​បាន​គ្រប់គ្រង​តាំងពី​ចាប់​ផ្តើម​ប្រកួត រហូត​បញ្ចប់ ជាមួយនឹង​ការ​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​។ Axelsen វ័យ​២៧​ឆ្នាំ ដែល​មិន​ចាញ់​សូម្បី​តែ​១​ប្រកួត ក្នុង​ទីក្រុង​តូក្យូ​នោះ បាន​ឲ្យដឹងថា៖ «ខ្ញុំ​នៅ​តែ​ត្រូវតែ​ទទួល​បាន​សមិទ្ធផល​នេះ​។ នេះ​គឺ​ជា​សមិទ្ធ​ផល​ដ៏ធំ​បំផុត​ដែលអ្នក​អាច​មាន​ក្នុងនាម​ជា​កីឡាករ​វាយសី​ម្នាក់ ហើយ​នេះ​មានន័យ​ថា ពិភព​លោក​នេះ​ជា​​របស់​ខ្ញុំ​»​។

Axelsen ដែល​បាន​ឈ្នះ​មេដាយ​សំរឹទ្ធក្នុង​ព្រឹត្តិការណ៍​អូឡាំពិក ទីក្រុង Rio ឆ្នាំ​២០១៦​នោះ បាន​ដើរ​តាម​ជំហានមិត្ត​រួមជាតិ​របស់​គេ​គឺ Poul-Erik Hoyer-Larsen ដែល​ជា​ម្ចាស់​ជើង​ឯក​អូឡាំពិក​ទីក្រុង Atlanta និង​ជា​អ្នក​ចុងក្រោយគេ​ក្នុងនាម​ជា​កីឡាករមិនមែនមកពី​អាស៊ី​៕

 

ប្រភពព័ត៍មាន៖ Channel News Asia