បរទេស៖ ខ្សែការពារ Giorgio Chiellini បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលពីរឆ្នាំ ខណៈកិច្ចសន្យាថ្មីនេះនិងនាំអោយ​ប្រធាន​ក្រុមជម្រើសជាតិអ៊ីតាលីរូបនេះមានសុពលភាពជាមួយក្លឹប ដល់រដូវក្តៅឆ្នាំ ២០២៣ នឹងក៏បានបន្តរក្សាអាជីព​របស់ខ្លួន​ជា​មួយក្លឹបនៅទីក្រុងទូរីនរហូតដល់អាយុ ៣៨ឆ្នាំផងដែរ។

Just like at Juventus, Giorgio Chiellini has seen Italy's bad times turn  for the better - Black & White & Read All Over

គួរបញ្ជាក់ថាChielliniបានចំណាយពេល ១៦ឆ្នាំ មកហើយជាមួយក្លឹបខណៈ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះកិច្ចសន្យារបស់ខ្លួន​បានអស់សុពលភាព នៅពេលដែល បានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលី​ឈ្នះពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបកាល​ពីខែកក្កដា​កន្លងទៅ។

Giorgio Chiellini returns to Continassa today but two question marks remain  with his new contract -Juvefc.com

Chiellini បានឈ្នះពានរង្វាន់ធំ ៗ ចំនួន ១៤ ក្នុងរយៈពេល ១៦ ឆ្នាំជាមួយ Juventus រួមទាំងពានរង្វាន់លីគកំ ពូល​អ៊ីតាលីចំនួន ៩ ដងជាប់ៗគ្នានៅចន្លោះ ឆ្នាំ ២០១១-២០១២ និង ២០១៩-២០២០ ។ខ្សែការពារ​កណ្តាលរូបនេះ​បានរួម​ចំណែកជួយអោយ Juventus វិលត្រឡប់មកកាន់ក្របខ័ណ្ឌកំពូលរបស់អ៊ីតាលីវិញក្នុងរដូវកាល ២០០៦-២០០៧ បន្ទាប់ពី​ត្រូវបានសហព័ន្ធកាត់ចេញទៅលេងនៅក្របខ័ណ្ឌ Serie B ដោយសារពាក់ពាន់និងរឿងអាស្រូវបំភ្លៃរៀបចំលទ្ធផលនៃ ការប្រកួតទុកជាមុននៅសម័យនោះ៕

 

ប្រភពព័ត៍មាន៖ BBC