បរទេស៖ កីឡាករអន្តរជាតិ Jamaica បានបញ្ចប់ការផ្ទេរទៅកាន់ ក្របខ័ណ្ឌ Premier League ខណៈដែលក្រុម Aston Villa បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែបម្រើស្លាប Leon Bailey ក្នុងតម្លៃ ៣០ លានផោន (៤២ លានដុល្លារ) ពីក្លឹបនៅលីកកំពូលអាឡឺម៉ង់ Bayer Leverkusen។

កីឡាករវ័យ ២៣ ឆ្នាំរូបនេះគឺជាសមាជិកទីបីដែលផ្ទេរមកកាន់ទឹកដី Villa Park នៅរដូវក្តៅ បន្តាប់ពីEmiliano Buendia និងAshley Young ដែលបានយល់ព្រមលើកិច្ចសន្យារយៈពេល ៤ ឆ្នាំពោលគឺរហូតដល់ឆ្នាំ ២០២៥ ។
![]()
ការមកដល់របស់ Bailey បានកើតឡើងខណៈប្រធានក្រុមAston Villa គឺខ្សែបម្រើ Jack Grealish នៅតែជាប្រធានបទនៃការចាកចេញពីក្លឹបក្រោយពី Manchester City បានដាក់សំណើជាទឹកប្រាក់ ១០០ លានផោន (១៣៩ លានដុល្លារ)ដើម្បី នាំយកកីឡាករអន្តរជាតិអង់គ្លេសរូបនេះមករួមក្រុម៕
ប្រភពព័ត៍មាន៖ Goal
