បរទេស៖​ Celtic បានចុះហត្ថលេខាផ្ទេរយកអ្នកចាំទី Joe Hart ពីក្រុម Tottenham Hotspur និងខ្សែបម្រើ James McCarthy ពីក្លឹប Crystal Palace។ អតីតអ្នកចាំទីក្រុមជម្រើសជាតិអង់គ្លេស Hart វ័យ ៣៤ ឆ្នាំបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៣ ឆ្នាំខណៈកីឡាករអន្តរជាតិអៀរឡង់ McCarthy បានយល់ព្រមលើកិច្ចសន្យារយៈពេល ៤ ឆ្នាំជាមួយក្លឹប។

Celtic sign goalkeeper Joe Hart and midfielder James McCarthy | Football  News | Sky Sports

កីឡាករទាំងពីរអាចនិងត្រូវក្លឹបដាក់អោយចូលលេង សម្រាប់ការប្រកួតជម្រុះ Europa League នៅថ្ងៃព្រហស្បតិ៍ទល់នឹង FK Jablonec បន្ទាប់ពីCeltic បានធ្លាក់ចេញការប្រកួតជម្រុះក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុមដាណឺម៉ាក Midtjylland ។ក្រុមក៏និងមិនអាចប្រកួត បើកឆាកពានរង្វាន់ Scottish Premiership របស់ពួកគេជាមួយ ក្លឹប  Hearts នៅថ្ងៃសៅរ៍ចុងសប្តាហ៏នេះផងដែរ។

Crystal Palace midfielder James McCarthy: Glad to be back and hoping to  inspire fans at home – South London News

អ្នកចាត់ការទូទៅលោក Ange Postecoglou បាននិយាយថាៈ ខ្ញុំរីករាយដែលយើងបានចុះហត្ថលេខា​លើកីឡាក​រ​លំដាប់​កំពូលពីររូប ។​ពួកគេទាំងពីរមានបទពិសោធន៍ច្រើនទាំងនៅ​ក្លឹបនិងកម្រិតអន្តរជាតិ​ហើយនោះ​គឺជាអ្វីដែលអាចផ្តល់ផល​ប្រយោជន៍​​ដល់ក្រុមហើយខ្ញុំកំពុងរង់ចាំធ្វើការជាមួយពួកគេទាំងពីរ។ Postecoglou បានអំពាវ​នាវម្តង​ហើយម្តងទៀត​សម្រាប់​​ការពង្រឹងទម្រង់លេងរបស់ក្រុមក្រោយពីត្រៀមចាប់ផ្តើមរដូវកាលថ្មីដ៏លំបាករបស់គ្រូបង្វឹកសញ្ជាតិក្រិក-អូស្រ្តាលី​រូបនេះ៕

 

ប្រភពព័ត៍មាន៖ BBC