បរទេស៖ ប៉ូលីសបានចាប់ខ្លួនមនុស្ស ១១ នាក់ខណៈពួកគេបន្តការស៊ើបអង្កេតលើបទឧក្រិដ្ឋដ៏គួរអោយស្អប់ខ្ពើមចូលដែលកើតមានឡើងនៅលើ ប្រព័ន្ធ ផ្សព្វផ្សាយតាមបណ្តាញសង្គមបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០២០កន្លងទៅ ។ អង្គភាពប៉ូលីសបាល់ទាត់អង់គ្លេសបានទទួលរបាយការណ៍ចំនួន ៦០០ លើការបញ្ចេញមតិរិះគន់ប្រកាន់ជាតិសាសន៍ទៅលើកីឡាករ ស្បែកខ្មៅសញ្ជាតិអង់គ្លេសបន្ទាប់ពីបរាជ័យហើយទទួលបានការវិនិច្ឆ័យថា ២០៧ ករណីជារឿងឧក្រិដ្ឋកម្ម។

ក្នុងចំណោមនោះដែរគឺ ១២៣ ករណីត្រូវបានរកឃើញថាបង្ហោះឡើងដោយអ្នកប្រើប្រាស់នៅបរទេសខណៈ ៣៤ នាក់ទៀតជាប្រជាជនរស់នៅចក្រភពអង់គ្លេស។ប៉ូលីសបានអះអាងថាអ្នកដែលបានប្រព្រឹត្តករណីខាងលើនេះគឺមិនអាច អាចលាក់ខ្លួនបានយូរអង្វែងនោះទេគឺត្រូវគិតឡើងវិញ។

កីឡាករអង់គ្លេសដែលទទួលរងការប្រកាន់ពូជសាសន៍មានដូចជា Marcus Rashford, Jadon Sancho និង Bukayo Saka បន្ទាប់ពីពួកគេខកខានរកគ្រាប់បាល់ប៉េណាល់ទីក្នុងការប្រកួតកាត់សេចក្តីវគ្គផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ កាលពីខែមុនជាមួយអ៊ីតាលី។ សមាគមកីឡាបាល់ទាត់អង់គ្លេសព្រមទាំងអ្នកចាត់ការទូទៅលោក Gareth Southgate និងនាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានធ្វើការថ្កោលទោសករណីនេះយ៉ាងដាច់អហង្ការផងដែរ៕
ប្រភពព័ត៍មាន៖ BBC
