បរទេស៖ Emilio Ballack កូនប្រុសរបស់អតីតខ្សែបម្រើអាឡឺម៉ង់និងតោខៀវ Chelsea លោក Michael Ballack បានទទួល​មរណ​ភាពនៅអាយុ ១៨ ឆ្នាំ។យុវជនរូបនេះបានបាត់បង់ជីវិតក្រោយជួបគ្រោះថ្នាក់ដោយសារ ការជិះកង់ខណៈ ប៉ូលីសនៅ​តំបន់​មូល​ដ្ឋាននាភាគខាងត្បូង​ទីក្រុងលីស្បូនប្រទេសព័រទុយហ្គាល់បានប្រាប់គេហទំព័ររ៉យទ័រថាហេតុការណ៏អកុសល​នេះបាន​កើត​មានឡើងកាលពី ព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ ។

Former Footballer Player Michael Ballack's Teenage Son Emilio Dies in  Four-wheel Crash

អតីតក្លឹប Chelsea, Bayern Munich និង Bayer Leverkusen បានផ្ញើសារចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ Ballack មានក្នុងនោះផងដែរអតីតអ្នកចាំទី Oliver Kahnរបស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់និង Bayern Munich បាននិយាយ​ពួកគេមានការតក់ស្លុតចំពោះព្រឹត្តិការណ៏ដែលបានកើតមានឡើងនេះ។

Michael Ballack's Son Emilio, 18, Dies Tragically In Quad Bike Crash

ក្នុងនោះដែរក្លឹប Leverkusen ដែលBallackធ្លាប់លេងចន្លោះឆ្នាំ ១៩៩៩ ដល់ ២០០២ និង ២០១០ ដល់ ២០១២ ត្រូវបាន​នាយកប្រតិបត្តិផ្នែកកីឡាលោក Rudi Voller បាននិយាយថាៈ ដំណឹងនេះបានធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង។​យើង​កាន់ទុក្ខយុវជនMilio ជាមួយក្រុមគ្រួសាររបស់គាត់(Ballack)និង Simon។ក្រុមលំដាប់ទី ៤ របស់អាល្លឺម៉ង់ Chemitzer FC បាននិយាយថា Emilio ដែលជាចៅប្រុសរបស់សមាជិក​ក្រុមប្រឹក្សាភិបាលរបស់ពួកគេគឺ Stephan Ballack ក៏បានបញ្ចប់​កម្ម​សិក្សារយៈពេល ៣ សប្តាហ៍ជាមួយក្លឹបក្នុងឆ្នាំ ២០១៩ ផងដែរ៕

 

ប្រភពព័ត៍មាន៖ BBC