បរទេស៖ ខ្សែប្រយុទ្ធ Fer Nino របស់ក្រុម Villarreal បានសុំទោសចំពោះសកម្មភាពនៅពេលប្រកួតដែលធ្វើឱ្យខ្សែការពារ Wesley Fofana របស់ Leicester រងរបួសបាក់ជើងខាងស្តាំ ។ ខ្សែប្រយុទ្ធអន្តរជាតិអេស្បាញវ័យ ២០ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថាៈខ្ញុំមិនមានចេតនាធ្វើបាបរូបគាត់ទេតែវាជារឿងអកុសលដែលកើតមានឡើងដោយអចេតនា ។

គួរបញ្ជាក់ថាកីឡាករជម្រើសជាតិអេស្បាញអាយុក្រោម២១ឆ្នាំ Nino បានធ្វើការប្រជែងជាមួយខ្សែការពារកណ្តាលវ័យក្មេងសញ្ជាតិបារាំងFofana អំឡុងការប្រកួតមិត្តភាពមុនបើករដូវកាលរវាងក្រុមទាំងពីរកាលពីថ្ងៃពុធ។
សម្រាប់អ្នកចាត់ការទូទៅក្រុមកញ្ជ្រោងខៀវ Leicester City លោក Brendan Rodgers បានចាត់ទុកឧបទវគ្គហេតុនេះថាជាការ ប្រជែងដ៏រន្ធត់បំផុតមួយ។លោកRodgers បន្តថាៈគាត់បាននិយាយថាFofanaវ័យ ២០ ឆ្នាំត្រូវការស្កេនលើបញ្ហារបួសមួយបន្ថែមទៀតដើម្បីកំណត់ថាតើគាត់នឹងត្រូវសម្រាកព្យាបាលរបួសកជើងដែលកំពុងតែហើមខ្លាំងនោះយូរប៉ុណ្ណាទេ៕
ប្រភពព័ត៍មាន៖ BBC
