បរទេស៖ ភ្នាក់ងាររបស់តារាឆ្នើមរបស់ក្រុម Rennes កីឡាករ Eduardo Camavinga ត្រូវបានគេរាយការណ៍ថាបានជំរុញឱ្យយុវជនរូបនេះបញ្ចប់ការផ្លាស់ទៅ Manchester United នៅរដូវក្តៅនេះ។

Transfer News: Manchester United make contact with Eduardo Camavinga

កុងត្រាបច្ចុប្បន្នរបស់ Camavinga ជាមួយនឹងក្លឹប Rennes នឹងត្រូវផុតកំណត់នៅឆ្នាំ២០២២ខាងមុខនេះ ខណៈការពិភាក្សាអំពីកិច្ចព្រមព្រៀងថ្មីគឺមិនទទួលផ្លែផ្កានៅឡើយទេរហូតមកដល់ពេលនេះ។ ប្រធានក្លឹប Rennes លោក Florian Maurice បានបញ្ជាក់ថា Camavinga នឹងត្រូវលក់នៅរដូវក្តៅនេះប្រសិនបើគាត់មិនព្រមបន្តកិច្ចសន្យាថ្មីនោះ

Rennes issue contract warning to Real Madrid target Eduardo Camavinga -  Football Espana

Man United ត្រូវបានគេជឿជាក់ថាបានកំណត់យុវជនរូបនេះថាជាអ្នកជំនួសកន្លែងរបស់ Paul Pogba ហើយបើយោងតាមអ្នកកាសែតបារាំងលោក Mohamed Bouhafsi បើអោយដឹងថាភ្នាក់ងាររបស់ Camavinga គឺលោក Jonathan Barnett សង្ឃឹមថានឹងជម្រុញអោយ Camavinga ធ្វើការសម្រេចចិត្តផ្លាស់ទៅកាន់ទឹកដី Old Trafford។ ទោះយ៉ាងណាលោក Bouhafsi បានបន្ថែមថា Camavinga នៅតែចាប់អារម្មណ៍ចង់ចូលរួមជាមួយនឹង Paris Saint-Germain ខណៈដែលមានការចាប់អារម្មណ៍ពីក្លឹបនៅ La Liga ផងដែរ៕

ប្រភពព័ត៍មាន៖ Sportsmole