បរទេស៖ ខ្សែបម្រើ Phil Foden របស់ក្រុម Manchester City នឹងបន្តអវត្តមានសម្រាប់សប្តាហ៏ទី៣នៃខែសីហាសម្រាប់រដូវកាលថ្មី២០២១-២០២២ ដោយសាររបួស​ប្រអប់ជើងកំលុងពេលរងរបួសក្នុងការប្រកួតព្រឹត្តការណ៏យូរ៉ូ ២០២០ កន្លងទៅ។គួរបញ្ជាក់ថាកីឡាករវ័យ ២១ ឆ្នាំរូបនេះបាន​រងរបួស​អំឡុង​ពេលហ្វឹកហាត់ចុងក្រោយរបស់អង់គ្លេសហើ​យត្រូវអវត្តមានវគ្គផ្តាច់ព្រ័ត្រដ៏ខកចិត្តជាមួយក្រុម​អសូរី​អ៊ីតាលី។

Phil Foden to miss first month of season through injury

ប្រភពពីគេហទំព័រ The Telegraph បានចុះផ្សាយថារបួសរបស់ Foden គឺពិតជាមិនមែនរបួស​ធម្មតានោះទេហើ​យជា​លទ្ធផលក្រុមលោក Pep Guardiolaមានបំណង រក្សាទុកខ្សែបម្រើវ័យក្មេងរូបនេះអោយនៅក្រៅទីលានប្រកួតយ៉ាងហោចណាស់ ៤សប្តាហ៏ ទៀតឯណោះ។ប៉ុន្តែFoden ត្រូវបានប្រភពខាង​លើបន្តថា​រូបគេ និងវិលត្រលប់មកបង្ហាញខ្លួនថ្ងៃច័ន្ទប៉ុន្តែគាត់នឹងមិន ចូលរួម ក្នុងការហ្វឹកហាត់បានទេ ហើយត្រូវអវត្តមាន ការប្រកួត Premier League ៣ ប្រកួតដំបូងសម្រាប់ក្រុមការពារតំណែងជើងឯកPremier Leagueគឺ Man City ។

Are Phil Foden's Euro 2020 Criticisms Justified? - Bitter and Blue

Man City ចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេដោយត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃអាទិត្យ​មុន​​ពេលជួបជាមួយ Norwich និង Arsenal ហើយMan City និងត្រូវសម្រាកដើម្បីកីឡាករ​របស់ក្លឹប​និងបំពេញ​ភារកិច្ច​លើឆាកអន្តរ ជាតិ នៅខែកញ្ញា។Foden ក៏នឹងមិនមានឈ្មោះសម្រាប់ក្រុមជម្រើសសម្រាប់ក្រុមគ្រូបង្វឹកលោក Gareth Southgate ​ ខណៈអង់គ្លេស​ត្រូវជួប ជាមួយហុងគ្រីអង់ដូរ៉ា​និងប៉ូឡូញក្នុងការប្រកួត​ជម្រុះ​សម្រាប់ការប្រកួតព្រឹត្តការណ៏World Cup ២០២២៕

 

ប្រភពព័ត៍មាន៖ 90min