បរទេស៖ លោក Brendan Rodgers គ្រូបង្វឹកក្រុមកញ្ជ្រោងខៀវ Leicester City  បានបញ្ជាក់ថាខ្សែការពារ Wesley Fofana ចាំបាច់ត្រូវ​ធ្វើការវះកាត់របួសជើងដែលបាក់ជាបន្ទាន់  ហើយចាំបាច់ត្រូវការព្យបាលរបួសដោយត្រូវ​ប្រើពេលយ៉ាងយូរពោលគឺ រហូតដល់ឆ្នាំ ២០២២​ឯណោះ ។

Football news - 'It is a bad day' - Leicester City defender Wesley Fofana  confirms leg break - Eurosport

Fofana កីឡាករអន្តរជាតិបារាំងវ័យ ២០ ឆ្នាំបានរងរបួសដោយសារការប្រជែងបាល់ពីសំណាក់ខ្សែប្រយុទ្ធ Fer Nino របស់​ក្រុម Villarreal អំឡុងការប្រកួតមិត្តភាពមុនបើករដូវកាលរវាងក្រុមទាំងពីរកាលពីថ្ងៃពុធ។ដូច្នេះកីឡាករក្រុមជម្រើស​ជាតិបារាំង​អាយុ​ក្រោម ២១ ឆ្នាំនឹងត្រៀមធ្វើការវះកាត់នៅថ្ងៃច័ន្ទដើមសប្តាហ៏ទី២នៃខែសីហា២០២១ខាងមុខនេះហើយ។

Wesley Fofana gets apology from Villarreal player who caused 'horrific  injury' in Leicester friendly as Brendan Rodgers praises medical staff –  The News 24

លោក Rodgers បានប្រាប់បណ្តាញសារពត៌មានយ៉ាងដូច្នេះថាៈFofanaនិងអាចវិលត្រលប់មកកាន់ទីលានប្រកួតវិញនៅឆ្នាំ ២០២២ ។​គាត់មានស្មារតីល្អនិងចង់បន្តស្នាក់នៅទីនេះដើម្បីទទួលបានកំលាំងចិត្តពីមិត្តរួមក្រុមរបស់គាត់។ ខុសពីកីឡាករមួយចំនួនពេលខ្លះ​ក្រោយ​ជួបបញ្ហាដូច្នេះពួកគេចង់វិលត្រលប់ទៅសំរាកព្យាបាលរបួសនៅស្រុកកំណើតវិញ។ សង្ឃឹមថាក្រោយការវះកាត់រួចគាត់និងវិល​ត្រលប់មក​រកភាពប្រក្រតីវិញបន្តិចម្តងៗរហូតបាល់ជាសះស្បើយនៅទីនេះ៕

 

ប្រភពព័ត៍មាន៖ BBC