​នៅទី​បំផុត ​ក្រុមហុងកុង ​​បាន​ក្លាយ​ជា​បេក្ខភាព ដែល​ត្រូវ​ចូល​ទៅ​លេង នៅ​ក្នុង​ពូល​K ជាមួយ​​ក្រុម​ជម្រើសជាតិអាយុ​ក្រោម​២៣​ឆ្នាំ​របស់​កម្ពុជា និង​ក្រុម​ម្ចាស់ផ្ទះ​ជប៉ុន នៅ​ក្នុងការ​ប្រកួត​វគ្គ​ជម្រុះ នៃ​ពាន​​រង្វាន់​បាល់​ទាត់ទ្វីបអាស៊ី​អាយុក្រោម២៣ឆ្នាំ (AFC U23 ASIAN CUP UZBEKISTAN 2022)។

លទ្ធផលនេះ ​បាន​កើត​មាន​ឡើង បន្ទាប់ពី​​ក្រុម​ហុងកុង បាន​ឈ្នះ​នៅ​ក្នុងការ​បោះ​ឆ្នោត

ក្នុង​ចំណោម​ក្រុមទាំង​៨ ដែល​ត្រូវ​បាន​រៀបចំ​ឡើងដោយ សហព័ន្ធបាល់​ទាត់​ទ្វីប​អាស៊ី (AFC) នៅទី​ស្នាក់ការរបស់ AFC ក្នុង​ទីក្រុង​គូឡាឡាំពួ កាល​ពី​រសៀល​ម៉ោង​២ ថ្ងៃ​ពុធ​នេះ។

តាម​រយៈ​លទ្ធផល​នៃ​ការ​បោះ​ឆ្នោតនេះ ក្រុម​ហុង​កុង ដែល​ដំបូង​ឡើយ ឈរ​នៅ​ពូល I នោះ នឹងក្លាយ​ជា​បេក្ខភាព ដែល​ត្រូវ​​ប្រកួត​ប្រជែង នៅ​ក្នុងពូល​ K ជាមួយ​ក្រុម​កម្ពុជា និង ម្ចាស់​ផ្ទះ​ជប៉ុន វិញ​ម្តង ចំណែក​​ក្រុម​​U23​​របស់​ចិន ក្រុមប្រ៊ុយណេ ​ក្រុម​ទីម័រខាង​កើត ​ហ្វីលីពីន ​មីយ៉ាន់ម៉ា ​ម៉ាឡេស៊ី និងក្រុម​U23​របស់​​ឡាវ ​ដែល​មិនទទួលបាន​គ្រាប់​ឆ្នោត នៅ​ក្នុងការ​បោះ​ឆ្នោតនេះ ត្រូវ​ដាក់ឱ្យ​​លេង​នៅ​តាមពូល​ចាស់រៀងៗ​ខ្លួន​វិញ ព្រោះការ​បោះ​ឆ្នោតនេះ កំណត់​យក​តែ​១​ក្រុមគត់៕