បរទេស៖ Daniel James ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានក្លាយជាគោលដៅផ្ទេររ​បស់ក្លិប Atalanta BC នៅក្របខណ្ឌ Serie A។

Daniel James is the only reason I'm watching Manchester United this season

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនបាន ៧២ ដងតាំងពីផ្ទេរមកទឹកដី Old Trafford ពីទីក្រុង Swansea City ក្នុងឆ្នាំ ២០១៩ មក។  កីឡាករអន្តរជាតិវេលស៍រូបនេះបានបង្ហាញខ្លួនត្រឹមតែ ១៥ លើកប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់រដូវកាល ២០២០/២១ ហើយការមកដល់របស់ Jadon Sancho ហាក់ដូចជាបានរុញច្រានខ្សែប្រយុទ្ធរូបកាន់តែឃ្លាតកាន់តែឆ្ងាយថែមទៀតពីជម្រើសរបស់លោក Ole Gunnar Solskjaer។

United chiefs decide Brandon Williams and Daniel James' future - Theweasle

ក្លឹប Leeds United និង Southampton ក៏ស្ថិតក្នុងចំណោមក្លឹបដែលបានបង្ហាញចំណាប់អារម្មណ៍លើ Dainel James ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើយោងតាមសារព័ត៍មាន ​​Tuttomercatoweb បានអោយដឹងថាក្លឹប Atalanta ក៏ជាក្លឹបមួយដែលបានបង្ហាញចំណាប់អារម្មណ៍លើ Daniel James ហើយពួកគេត្រៀមនឹងរៀបចំសំណើរដេញថ្លៃយកខ្សែប្រយុទ្ធរូបនេះអោយបានមុនទីផ្សាររដូវក្តៅនេះបិទបញ្ចប់៕

 

ប្រភពព័ត៍មាន៖ Sportsmole