បរទេស៖ ក្លិប​កាំភ្លើង​ធំ Arsenal កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀក​ក្នុង​ការ​នាំយក​អ្នក​ចាំ​ទី Aaron Ramsdale ពីក្លិប Sheffield United ក្នុង​តម្លៃ​ខ្លួន​៣០លានផោន (ស្មើ​នឹង​៤១លាន​ដុល្លារ​អាមេរិក)​។

Arsenal transfer news: Gunners 'pushing' for Aaron Ramsdale, confirms  Sheffield United boss | The Independent

កីឡាករ​វ័យ​២៣​ឆ្នាំរូបនេះ ដែល​បាន​ជាប់​ជា​សមា​ជិកក្នុង​​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស​របស់​លោក Gareth Southgate នា​ព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ នោះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ត្រូវ​ប្រកួត​ប្រជែង​ជាមួយនឹងអ្នកចាំទី Bernd Leno ហើយ​គឺ​ជា​អ្នក​ចាំ​ទី​ជម្រើសទី​១​របស់​លោក Mikel Arteta នា​រដូវក្តៅនេះ​។ ការ​ផ្ទេរ​សម្រាប់ Ramsdale មាន​តម្លៃ​ខ្លួន​ជា​គោល​ចំនួន​២៦លានផោន ដោយ​បូក​បន្ថែម​ប្រាក់​ឧបត្ថម្ភ​នានា​ចំនួន​៦លាន​ផោន​ផ្សេង​ទៀត​។ លោក Arteta ត្រូវ​បាន​គេ​យល់​ឃើញ​ថា ចង់​បន្ថែម​កីឡាករ​វ័យ​ក្មេង​ដែលមាន​សមត្ថភាព ដើម្បី​អភិវឌ្ឍក្រុម​របស់​លោក​។

Aaron Ramsdale considering transfer request to join Arsenal

ក្រុម Arsenal បាន​នាំ​យក​ខ្សែ​ការ​ពារ Ben White រួច​ជាស្រេច​សម្រាប់​តម្លៃ​ខ្លួន​៥០លានផោន ពីក្លិប Brighton ខណៈ​ដែល​ការ​នាំយក​ខ្សែ​បម្រើ​អន្តរ​ជាតិ​ន័រ​វែស Martin Ødegaard ក៏​​ត្រូវ​បាន​រំពឹង​ទុក​ថា កំពុង​តែ​ដំណើរ​ការ​ផង​ដែរ​។ ក្លិប Bournemouth នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ចំនួន​១៥% ក្រោយពី​បាន​បញ្ចូល​លក្ខខណ្ឌនេះ ក្នុង​ពេល​ពួកគេ​បាន​លក់​អ្នក​ចាំទី​រូបនេះ ទៅ​ឲ្យ​ក្លិប Sheffield United ក្នុង​តម្លៃ​ខ្លួន​១៨,៥លាន​ផោន កាលពីឆ្នាំមុន៕

 

ប្រភព​ព័ត៌​មាន៖ The Guardian