បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានបង្ហាញការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Aurelien Tchouameni របស់ក្រុម Monaco ហើយពួកគេអាចនឹងធ្វើដេញថ្លៃនាពេលឆាប់ៗខាងមុខនេះអោយបានមុនទីផ្សាររដូវក្តៅនេះបិទបញ្ចប់។

Aurelien Tchouameni could join Manchester United this summer

កីឡាករវ័យ ២១ ឆ្នាំរូបនេះរកបាន ៤ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៤ ដងក្នុងការបង្ហាញខ្លួន ៥០ លើកសម្រាប់ក្លិប AS Monaco បើគិតចាប់តាំងពីពីខែមករាឆ្នាំ ២០២០ ។ Man United ត្រូវបានគេជឿជាក់ថាចង់ពង្រឹងតំបន់សែបម្រើរបស់ពួកគេបន្ថែមទៀតសម្រាប់រដូវកាលឆ្នាំ ២០២១-២២ នេះ ហើយបើយោងតាមអ្នកកាសែតម្នាក់ឈ្មោះ Sacha Tavolieri បាននិយាយថា Tchouameni គឺជាគោលដៅពិតប្រាកដមួយរបស់ក្រុម Manchester United។

Aurelien Tchouameni could join Manchester United this summer

ក្លឹបបិសាចក្រហមត្រូវបានគេនិយាយថាកំពុងពិភាក្សាជាមួយភ្នាក់ងាររបស់កីឡាករសញ្ជាតិបារាំងរូបនេះ ហើយអាចបើកការដេញថ្លៃក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ។ របាយការណ៍បានអោយដឹងថា Tchouameni ក៏ត្រូវបានក្លឹប Chelsea បង្ហាញចំណាប់លើរូបគេផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole