បរទេស​៖ អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបង្ហើបប្រាប់ថាខ្សែប្រយុទ្ធ Christian Pulisic បាន​ធ្វើ​តេស្ត៍វិជ្ជមានមេរោគកូវីត-១៩ ខណៈដែលកីឡាករអន្តរជាតិអាមេរិករូបនេះនឹងមិនអាចចូលរួមក្នុងការប្រកួត​ក្នុង​ជំនួប​​​រវាង​ក្លឹប​រួម​ទី​ក្រុង Chelsea និង ម្ចាស់ផ្ទះ Arsenal បាននោះទេ។

Tuchel reunion excites Pulisic five years after Dortmund debut under new  Chelsea boss | Goal.com

ម្ចាស់ពានរង្វាន់ក្របខ័ណ្ឌ Champions League នឹងមក​ដល់​នៅឯកីឡដ្ឋាន Emirates នៅថ្ងៃអាទិត្យ​សម្រាប់​ការ​ប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៏ទីពីរជាមួយ​ក្លឹប​ដែល​មាន​មូលដ្ឋាននៅជិត ទីក្រុងឡុងដ៍របស់ពួកគេ។ Pulisic ដែលបានរកគ្រាប់បាល់បើកឆាករបស់ខ្លួនសម្រាប់រដូវកាលនេះក្នុងជ័យជម្នះ ៣-០ លើក្រុម Crystal Palace កាល​ពីលើកមុននោះនឹងមិនអាចបង្ហាញវត្តមានលេងទល់និងក្រុមរបស់លោក Mikel Arteta ឡើយខណៈដែលគាត់​ត្រូវ​អនុវត្ត​ការព្យាបាល និងត្រូវនៅដាច់​ដោយ​ឡែកពីគេ។

Thomas Tuchel insists he wants forward Christian Pulisic to remain at  Chelsea amid sale talk - Eurosport

លោក Tuchel គ្រូបង្វឹកក្រុមតោខៀវបានប្រាប់អ្នកយកព័ត៌មាននៅពេលត្រូវបានស្នើសុំឱ្យធ្វើបច្ចុប្បន្ន​ភាពអំពីផែនការ​របស់​គាត់​នៅតំបន់បម្រើដោយបញ្ជាក់ប្រាប់ថាៈ សម្រាប់ Hakim Ziyech ខណៈNgolo Kanteទាំងពីរ នា​ក់​បាន​មកហ្វឹ​ក​ហាត់​កាលពីថ្ងៃព្រហស្បតិ៍ ដូច្នេះយើងត្រូវមានភាពរឹងម៉ាំដើម្បីបន្តត្រៀមយុទ្ធនា​ការប្រកួតនៅ​ថ្ងៃ​អាទិត្យ៕

 

ប្រភពព័ត៍មាន៖ Goal