បរទេស៖ ក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាកំពុងរៀបចំផែនការដើម្បីឆ្មក់យកខ្សែបម្រើ Saul Niguez របស់ក្លឹប AT Madrid ពីក្លឹប Manchester United។

Atletico to allow Saul Niguez to decide future amid Man Utd & Chelsea  interest

កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេជឿជាក់ក្លឹប AT Madrid បានបើកភ្លើងខៀវអោយរូបគេចាកចេញនៅរដូវក្តៅនេះ ហើយរបាយការណ៍កាលពីពេលថ្មីៗនេះបានអះអាងថា Saul នឹងចូលរួមជាមួយនឹង Man United មុនទីផ្សាររដូវក្តៅនេះបិទបញ្ចប់។ ទោះបីយ៉ាងណាក៏ដោយជាមួយនឹងក្លឹបផ្សេងទៀតនៅក្របខណ្ឌ Premier League ក៏ត្រូវបានក្លឹប AT Madrid ជូនដំណឹងអំពីរឿងនេះដូចគ្នា ខណៈក្លឹប Man United គឺជាក្លឹបតែមួយគត់ដែលកំពុងនាំមុខគេលើការចុះកុងត្រាយកកីឡាកររូបនេះ។

Man Utd's stance on Saul Niguez transfer made clear as Atletico Madrid make  offer - Mirror Online

បើយោងតាមសារព័ត៌មាន The Guardian បានឱ្យដឹងថាក្រុមតោខៀវ Chelsea កំពុងពិចារណាលើការខ្ចីជើង Saul ពីក្លឹប AT Madrid ដោយលោក Thomas Tuchel ចង់ពង្រឹងតំបន់ខ្សែបម្រើរបស់ខ្លួនបន្ថែមទៀត បន្ទាប់ពីបញ្ជូន Gilmour ទៅអោយក្លឹប Norwich City ខ្ចីជើង។ របាយការណ៍បន្ថែមថាក្លឹប Chelsea ត្រូវវៃចេញកីឡាករមួយចំនួនជាមុនសិនដូចជា Danny Drinkwater, Tiemoue Bakayoko និង Ross Barkley មុនដេញថ្លៃយក Saul ខណៈបច្ចុប្បន្នក្លឹប United នៅតែត្រូវបានគេចាត់ទុកថាជាក្លឹបដែលនាំមុខគេ៕

 

ប្រភពព័ត៍មាន៖ Sportsmole