បរទេស៖ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានសម្រេចចិត្តអនុញ្ញាតឱ្យខ្សែបម្រើស្លាប Daniel James ចាកចេញពីទឹកដី Old Trafford ក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីការមកដល់របស់ Cristiano Ronaldo។

Man Utd to let Dan James leave on loan transfer after Cristiano Ronaldo  return with Leeds and Everton interested

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញខ្លួនតែ ១៥ លើកប៉ុណ្ណោះនៅ Premier League សម្រាប់ក្រុមរបស់លោក Ole Gunnar Solskjaer កាលពីរដូវកាលមុន ហើយគាត់ត្រឹមជាកីឡាករបម្រុងប៉ុណ្ណោះក្នុងការប្រកួតចុងក្រោយរបស់ Man United ទល់នឹង Southampton។ បើយោងតាម ​​The Sun ក្លឹបបិសាចក្រហមបានបើកចំហរឱ្យ James ចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែអាចលក់ខ្សែបម្រើស្លាបរូបនេះតែម្តងប្រសិនបើមានការផ្តល់ជូនត្រឹមត្រូវ។

Ole Gunnar Solskjaer reveals how David De Gea went from Man Utd exile to  turning it back around after early pre-season

ក្លឹប Everton, Brighton & Hove Albion, Leeds United និង Crystal Palace សុទ្ធតែត្រូវបានគេរាយការណ៍ថាកំពុងបង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយ James ដែលនៅសល់រយៈពេល ៣ ឆ្នាំទៀតលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់។ កីឡាករសញ្ជាតិវេលស៍រូបនេះបានជិតនឹងចូលរួមជាមួយ Leeds នៅខែមករាឆ្នាំ ២០១៩ ប៉ុន្តែកិច្ចព្រមព្រៀងរវាងក្លឹប Leeds United និង Swansea City ត្រូវបានបរាជ័យទៅវិញ៕

 

ប្រភពព័ត៍មាន៖ Sportsmole