បរទេស៖ ក្លិប Bayern Munich បាន​បំពេញ​ការ​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែបម្រើ Marcel Sabitzer ក្នុង​កិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ​ពីក្លិប RB Leipzig​​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាសរបស់ក្លិប​យក្ស​​ស្ថិតក្នុងក្រ​ប​ខ័ណ្ឌ Bundesliga កាលពីថ្ងៃ​ចន្ទ​។

ក្លិប Bayern បាន​ផ្តល់​តម្លៃ​ខ្លួន​មួយ​ក្នុង​ទំហំ​ទឹក​ប្រាក់​១៦​លាន​​អឺ​រ៉ូ (ស្មើនឹង​១៨លាន​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​អន្តរ​ជាតិ​អូទ្រីស​រូបនេះ​។ Sabitzer បាន​ចូលរួម​ជាមួយនឹងក្លិប Leipzig ពីក្លិប Rapid Vienna កាលពីឆ្នាំ​២០១៤ ដោយ​លេង​បាន​២២៩​លើក សម្រាប់​ក្លិ​នេះ ក្នុង​រាល់​យុទ្ធ​នា​ការ​ទាំង​អស់ និង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២៥​គ្រាប់​។ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​លេង​​ចំនួន​២​រដូវ​កាលនៅក្លិប Leipzig ក្រោម​ការ​ដឹកនាំ​របស់លោក Julian Nagelsmann ដែល​ត្រូវ​បាន​តែង​តាំង​ជា​គ្រូបង្វឹក​នៅ Bayern កាលពី​ខែមេសា​។

លោក Oliver Kahn នា​យក​ប្រតិបត្តិ​ក្លិប Bayern បាន​ឲ្យដឹងថា៖ «Marcel Sabitzer មាន​សមត្ថភាព​គ្រប់​យ៉ាង​ដែល​កីឡាកររបស់ FC Bayern ត្រូវ​ការ​។ ហេតុនេះ រូប​គេ​មិន​ចាំ​បាច់​ចំណាយ​ពេល​យូរក្នុងការ​សម្រប​ខ្លួន​ឡើយ ខណៈ​ដែល​រូប​គេ​បាន​​លេង​យ៉ាងល្អ​រួច​ជាស្រេច​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​របស់​យើងគឺ​លោក Julian Nagelsmann​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ AC Milan បាន​ចុះ​ហត្ថលេខា​ជាមួយនឹង​ខ្សែ​បម្រើ Tiémoué Bakayoko ពីក្លិប Chelsea ក្នុង​កិច្ច​សន្យា​ខ្ចី​ជើង​​២ឆ្នាំ ជាមួយនឹង​ជម្រើស​ក្នុងការ​ផ្ទេរ​ជា​អចិន្ត្រៃយ៍​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian