បរទេស៖ ក្លិប Leeds United នឹងត្រូវចុះហត្ថលេខាជាមួយនឹង Daniel James ពីក្លិប Manchester United សម្រាប់តម្លៃខ្លួន២៤លានផោន (ស្មើនឹង៣៣លានដុល្លារអាមេរិក) ពោលគឺច្រើនជាង២ឆ្នាំ ក្រោយពីពួកគេស្ទើរតែបានចុះហត្ថលេខាជាមួយនឹងកីឡាកររូបនេះ ក្នុងលក្ខខណ្ឌខ្ចីជើង។
បើទោះបីចូលលេងក្នុងជម្រើសដំបូងក្នុងពេលយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិ Wolves កាលពីថ្ងៃអាទិត្យក៏ដោយ ប៉ុន្តែ ខ្សែប្រយុទ្ធអន្តរជាតិវេលស៍រូបនេះ ត្រូវបានប្រើប្រាស់តិចតួចប៉ុណ្ណោះ នាកីឡដ្ឋាន Old Trafford ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjær។ ជាមួយគ្នានេះ វត្តមានរបស់ Cristiano Ronaldo ពីក្លិប Juventus មានន័យថា កីឡាករវ័យ២៣ឆ្នាំរូបនេះ នឹងកាន់តែបាត់បង់ឱកាសក្នុងការបង្ហាញខ្លួន ក្រោយពី Man United ក៏បាននាំយក Jadon Sancho ពី Borussia Dortmund ក្នុងតម្លៃខ្លួន៧៣លានផោនផងដែរ។
Leeds United បានដាក់សំណើផ្ទេរទៅកាន់ក្លិប Man United ហើយការផ្ទេរនេះ បានឈានដល់ការព្រមព្រៀងគ្នាភ្លាមៗ ក្រោយពីការលក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានឈានដល់។ James នឹងត្រូវពិនិត្យសុខភាពនៅព្រឹកថ្ងៃអង្គារនេះ។ Man United បានចំណាយប្រាក់ប្រមាណជា១៥លានផោន ដើម្បីនាំយក James ពីក្លិប Swansea ក្នុងឆ្នាំ២០១៩ ក្រោយពីការផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លិប Leeds United បានទទួលបរាជ័យ ក្នុងពេលបើកទីផ្សារដោះដូរកីឡាករកាលពីខែមករា៕
ប្រភពព័ត៌មាន៖ The Guardian


