បរទេស៖ ខ្សែប្រយុទ្ធអ៊ីតាលី Moise Kean បានវិលត្រលប់មកចូលរួមជាមួយក្លឹបយក្សអ៊ីតាលី Juventus ពីក្លិប Everton ក្នុងលក្ខខណ្ឌខ្ចីជើងរយៈ​ពេល ២ ឆ្នាំ។ក្លឹបដែលមានមូលដ្ឋាននៅទីក្រុងទូរីនក៏មានឪកាសអាចនិងចុះហត្ថលេខានាំយកកីឡាករ វ័យ ២១ ឆ្នាំរូបនេះមករួមក្រុមវិញ​ក្នុង​តម្លៃ ២៨ លានអឺរ៉ូ (២៤ លានផោន) នៅរដូវក្តៅឆ្នាំ ២០២៣ ក្នុងកិច្ចព្រមព្រៀងមួយដែលរួមបញ្ចូលទាំងប្រាក់បន្ថែម ៣ លានអឺរ៉ូ (២,៥ លានផោន)ទៀត។

Reports: Juventus, Everton finalize deal for Moise Kean - Black & White &  Read All Over

ការវិលត្រលប់របស់កីឡាករអន្តរជាតិអ៊ីតាលី Keanគឺក្រោយពីរូបគេបានចំណាយពេលពីរឆ្នាំលេងនៅលីកកំពូលអង់គ្លេសជាមួយ Everton ក្នុងតម្លៃខ្លួនផ្ទេរ ២៥ លានផោន។សេចក្តីថ្លែងការណ៍របស់ក្លិប Juventus បាននិយាយថាៈ គាត់បានត្រលប់មកផ្ទះវិញ​ហើយ​យើង​បាន​ត្រៀមខ្លួនរួចជាស្រេចដើម្បីស្វាគមន៍គាត់ត្រឡប់មកវិញជាមួយនឹងសេចក្តីរីករាយយ៉ាងខ្លាំង។ Kean បានចូលរួមហ្វឹកហាត់ជាមួយ Juventus តាំងពីមានវ័យ ១០ ឆ្នាំហើយបាន បង្ហាញខ្លួនជាក្រុមឈុតធំដំបូងពេលមានវ័យ ១៦ ឆ្នាំ​ក្នុង​ឆ្នាំ ២០១៦ ដោយ រកបាន ៨ គ្រាប់ក្នុង ២១ ប្រកួតសម្រាប់ Juventus មុនពេលចាកចេញទៅ Everton ក្នុងឆ្នាំ ២០១៩ ។យ៉ាង​ណា​មិ​ញ Kean នៅសល់កុងត្រា៣ ឆ្នាំទៀតជាមួយកិច្ចសន្យាសរុប ៥ ឆ្នាំនៅឯទឹកដី Goodison Park ក៏ធ្លាប់ត្រូវបានរងការរំ លោភ​បំពាន​ពូជ​សាសន៍​នៅពេលដែលរូបគេបង្ហាញខ្លួនអោយ Juventus នៅគ្រាចុងក្រោយបង្ហោះ។

Moise Kean returns to Juventus on loan from Everton | Goal.com

Kean បង្ហាញខ្លួនបាន២ប្រកួតដែលក្នុងនោះត្រូវបានបណ្តេញចេញក្នុងការប្រកួតដណ្តើមពានរង្វាន់ខារ៉ាបាវជុំទី ២ ពេលប៉ះក្រុម​Huddersfield នៅក្នុងការបង្ហាញខ្លួនចុងក្រោយបង្អស់សម្រាប់ក្លឹប។គាត់ស៊ុតបញ្ចូលទីបាន ៤ គ្រាប់ក្នុង ៣៩ លើកគ្រប់​ក្របខណ្ឌ​ប្រកួត​ទាំងអស់​ដែលក្នុងនោះចូលលេងជាកីឡាករបម្រុង ២៦ ដង នៅ Premier League។ Kane ក៏ធ្លាប់បានចំណាយពេលចុងក្រោយ​លេង​ក្នុង​លក្ខខណ្ឌខ្ចីជើងនៅ Paris St-Germain ដោយស៊ុតបញ្ចូលទីបាន ១៦ គ្រាប់ក្នុង ៣៦ ប្រកួត៕

 

ប្រភពព័ត៍មាន៖ BBC