បរទេស៖ ក្លឹបទើបនិងឡើងមកលេងនៅក្របខណ្ឌ Premier League គឺ Norwich City បានចុះហត្ថលេខាខ្ចីជើង ខ្សែការពារកណ្តាលអន្តរជាតិទួរគី Ozan Kabak ក្នុងលក្ខខណ្ឌខ្ចីជើងពី Schalke នៅលីកកំពូលអាឡឺម៉ង់រយៈពេល១រដូវកាល។កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលជម្រើសក្នុងការទិញផ្តាច់ជាអចិន្រ្តៃយ៏កីឡាករវ័យ ២១ ឆ្នាំរូបនេះក្នុងតម្លៃ ១៣ លានអឺរ៉ូ (១១,១ លានផោន) ផងដែរ។

Kebak បានបញ្ចប់ការពិនិត្យសុខភាពកាលពីថ្ងៃចន្ទមុននឹងភ្ជាប់ទំនាក់ទំនងត្រៀមបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិក្នុង ព្រឹត្តិការណ៏ ប្រកួតជម្រុះ World Cup២០២២នៅខែកញ្ញា ទល់នឹងម៉ុងតេណេហ្គ្រោ ហ្គីប្រាល់តា និងហូឡង់។គួរបញ្ជាក់ថារដូវកាលចាស់Kebakធ្លាប់លេងក្នុងលក្ខណ្ឌខ្ចីជើងជាមួយ Liverpool កាលពីខែកុម្ភៈនិងលេងបាន ១៣ ដងឱ្យហង្សក្រហមប៉ុន្តែពួកគេបានបដិសេធមិនបានទិញផ្តាច់រូបគេជាអចិន្ត្រៃយ៍។

Kabak បាននិយាយថាៈខ្ញុំបាននិយាយជាមួយគ្រូបង្វឹកNorwich ហើយពិតជាចាប់អារម្មណ៍ចំពោះគម្រោង និងអ្វីដែលគាត់បានជឿជាក់លើខ្ញុំជាមួយនិងគម្រោងរបស់គាត់។ខ្ញុំបានលេងនៅ Premier League កាលពីឆ្នាំមុន ដូច្នេះខ្ញុំចង់លេងម្តងទៀត នៅទីនេះ។ ការមកដល់របស់ Kabak ត្រូវបានមើលឃើញថាជាកីឡាករដែលត្រូវបាន Norwich កំនត់ឈ្មោះបេក្ខភាពចុងក្រោយសម្រាប់ទីផ្សារដោះដូរកីឡាករដែលត្រូវបិទនៅថ្ងៃទី៣១សីហា ២០២១នេះ៕
ប្រភពព័ត៍មាន៖ BBC
