បរទេស៖ លោក Gareth Southgate បាន​​លើក​ទឹក​ចិត្ត​ឲ្យតារាឆ្នើម​ៗ​ក្នុងក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស​របស់​លោក ស្តារ​មុខ​មាត់​ពីការ​រ​បរា​ជ័យ​ដ៏ខក​ចិត្ត​របស់​ពួកគេ​ក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ​២០២០ តាមរយៈ​ការ​ឈ្នះពាន World Cup​។

ក្រុម​របស់​លោក Southgate បាន​រង​បរា​ជ័យ​ទាំង​ការខកចិត្ត ខណៈ​ដែលក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អ៊ីតាលី បាន​ផ្តួលក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដោយការ​ស៊ុត​បាល់​ប៉េណាល់ទី ក្រោយពី​បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ ១-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ នាកីឡដ្ឋាន Wembley កាលពី​ខែកក្កដា​។ បើ​ទោះ​បី​ដឹកនាំ​ឲ្យ​អង់គ្លេស​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូ​ក្នុង​រយៈ​ពេល​៥៥​ឆ្នាំក៏ដោយ ប៉ុន្តែ លោក Southgate ត្រូវ​បាន​គេ​ចោទ​សួរ​ពី​បច្ចេក​ទេស​មួយ​ចំនួន​របស់​លោក និង​ការ​ផ្លាស់ប្តូរ​កីឡាករ​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​។

លោក​ដឹង​ថា វិធី​តែមួយក្នុងការ​បំ​បិទមាត់​ក្រុមអ្នក​រិះ​គ​ន់ និង​លុប​ចោល​ការ​ចង​ចាំ​ដ៏​ជូរចត់ ក្រោយពី​អ៊ីតាលី បានលើក​ពាន​លើ​ទឹកដី​អង់គ្លេស គឺ​ការ​ឈ្នះ​ពាន World Cup នៅ​​កាតា ឆ្នាំក្រោយ​។ ផ្លូវ​ធ្វើ​ដំណើររបស់​អង់គ្លេស ទៅកាន់​កាតា នឹង​​ចាប់​ផ្តើមជា​ថ្មី​​ជាមួយនឹង​ការ​ប្រកួត​ជម្រុះ​លើ​ទឹកដី​ហុងគ្រី នៅ​រាត្រីនេះ ពោល​គឺ​ត្រឹ​ម​តែ​រយៈពេល​៥៣​ថ្ងៃប៉ុណ្ណោះ ក្រោយពី​ចាញ់នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ លោក Southgate យើង​ប្រហែល​ជា​ត្រូវ​តែឈ្នះ​ពាន World Cup នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។ គ្មានអ្វី​ដែល​ប្រៀប​ធៀប​ទៅនឹងកម្រិត​នៃ​ការ​ប្រកួត​ដែលយើងមាន​ក្នុង​វគ្គផ្តាច់​ព្រ័ត្រឡើយ»៕

 

ប្រភ​ពព័ត៌មាន៖ Channel News Asia