បរទេស៖ ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានប្រកាសជាផ្លូវការណ៏ពីការបញ្ចប់កុងត្រាកិច្ចព្រមព្រៀងជាមួយខ្សែការពារ Serge Aurier រួចរាល់ហើយ។ អតីតកីឡាករ Paris Saint-Germain រូបនេះនឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន នៅឆ្នាំ ២០២២ ខណៈTottenham សម្រេចចិត្តចែកផ្លូវជាមួយរូបគេ ក្រោយពិការមកដល់របស់កីឡាករអន្តរជាតិប្រេស៊ីល Emerson Royal ពីក្រុម Barcelona ។ កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចាកចេញពី Tottenham ក្រោយរកបាន ៨ គ្រាប់និងបង្កើតបាន ១៧ លើកក្នុងការបង្ហាញខ្លួន ១១០ ប្រកួតសម្រាប់ក្លិប។

Could Roma Pursue Free Agent Serge Aurier? - Chiesa Di Totti

ខណៈដែលសមាជិកថ្មី Matt Doherty មានបំណងចង់បង្កើតទំនាក់ទំនងប្រកបដោយផ្លែផ្ការបស់គាត់ជាមួយគ្រូបង្វឹកលោក Nuno Espirito Santo ទើបធ្វើអោយ Aurier បានសម្រេចចិត្តបែបនេះ ក្រោយបង្ហាញពីគោលបំណងកាលពី​ដើមឆ្នាំ​នេះ​ថារូបគេមានគម្រោងចាកចេញពី Spurs នាពេលអនាគតដ៏ខ្លីខាងមុខនេះ។ Aurier បាន ប្រាប់គេហទំព័រ Tottenhamhotspur.com ថាៈ ខ្ញុំពិតជារីករាយជាមួយពេលវេលារបស់ខ្ញុំនៅ Spurs ហើយខ្ញុំសូមអរគុណដល់ក្លឹប​និងអ្នក​គាំ​ទ្រ​ប៉ុន្តែខ្ញុំមានអារម្មណ៍ថាពេលនេះគឺត្រឹមត្រូវហើយ ដល់ពេលដែលខ្ញុំត្រូវបោះជំហ៊ាន ទៅរកការប្រកួតប្រជែងថ្មីហើយ ។

Tottenham terminate Serge Aurier's contract in final hours of transfer  window – Newsclay

Aurier ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់មក PSG វិញមុនពេលក្លិបយក្សរបស់បារាំងបានដេញថ្លៃយក Achraf Hakimi ពីInter Milan ខណៈដែលរូបគេចូលលេងបានតែ ១៩ ប្រកួតប៉ុណ្ណោះកាលពីរដូវកាលចាស់ ហើយរដូវកាលថ្មីនេះ​ មិន​ទាន់ត្រូវបានគ្រូបង្វឹកថ្មីសញ្ជាតិព័រទុយហ្គាល់ផ្តល់ឪកាសចូលលេងបានលើកដំបូងនោះទេ៕

 

ប្រភពព័ត៍មាន៖ Sportsmole