បរទេស៖ Mario Mandzukic បានប្រកាសជាផ្លូវការណ៏នៅថ្ងៃសុក្រនេះថារូពគេបានព្យួរស្បែកជើងដើម្បីចូលនិវត្តន៏ពីអាជីពបាល់ទាត់ជាផ្លូវការណ៏ហើយ។

ខ្សែប្រយុទ្ធជើងចាស់សញ្ជាតិក្រូអាត បានសរសេរនៅលើបណ្តាញ សង្គមពីការសម្រេចចិត្តមួយនេះក្រោយពីធ្លាប់ឆ្លងកាត់អាជីពនៅ Zagreb, Dinamo Zagreb, Wolfsburg, Bayern Munich, Atletico Madrid, Juventus, Al Duhail និងចុងក្រោយគឺក្លឹប AC Milan ។មានន័យថាMandzukic បានចំណាយពេល១៦ ឆ្នាំលេងអោយក្លឹបធំៗទាំងនោះដែលមានវត្តមាននៅ ប្រទេសអ៊ីតាលី អេស្ប៉ាញនិងអាល្លឺម៉ង់។

ចុងក្រោយបំផុតដែលបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិគឺ Mandzukic គឺជាវីរបុរសដែលបានរកគ្រាប់បាល់ ស៊ុតបញ្ចូលទីទល់នឹងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ដើម្បីនាំក្រូអាតឡើងទៅវគ្គផ្តាច់ព្រ័ត្រដោយជួបជាមួយក្រុមមាន់គកបារាំងនាពេលនោះ៕
ប្រភពព័ត៍មាន៖ Besoccer
