បរទេស៖ Gareth Bale បានរកគ្រា់បាល់៣គ្រាប់( Hat-Trick)ដោយគិតលើម៉ោងបន្ថែម ដើម្បីជួយសង្គ្រោះក្រុមជម្រើស​ជាតិ​វេលស៍អោយផ្តួលក្រុមម្ចាស់ផ្ទះ បេឡារុសសម្រាប់ ការប្រកួតនៅប្រទេសរុស្ស៊ីដើម្បីបន្តក្តីសង្ឃឹមរបស់ពួកគេ​ក្នុង​ការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ។

Gareth Bale credits 'better environment' under Carlo Ancelotti for return to form at Real Madrid

វេលស៍បានចាប់ផ្តើមយ៉ាងល្អខណៈបាល់ប៉េណាល់ទីគ្រាប់ដំបូងបើកឆាកដោយបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធស្លាបក្រុមអធិរាជស  Real Madrid នៅនាទីទី៥​ប៉ុន្តែក្រុមម្ចាស់ផ្ទះបានខិតខំបញ្ចេញសមត្ថភាពរក​គ្រាប់បាល់​វាយ​បក២គ្រាប់នាំមុខវិញមុនបញ្ចប់តង់ទី ១ រកបានដោយកីឡាករLisakovich និងSedkoនៅនាទីទី២៩ និង៣០ ។​

Gareth Bale keeps Wales' World Cup hopes alive with Belarus hat-trick | World Cup 2022 qualifiers | The Guardian

ទោះយ៉ាងណាBale បានបន្តរកគ្រាប់បាល់វាយបកតាមស្មើដោយបាល់ពិន័យ១១ម៉ែត្រនៅនាទីទី៦៩ តង់ទី២ មុន​ពេលបន្ថែមគ្រាប់បាល់ទី៣នៅនាទី៩០+៣។ បន្ទាប់ពីចាញ់ការប្រកួតបើកឆាកនៃយុទ្ធនាការរបស់ខ្លួនចំពោះក្រុមបែលហ្ស៊ិកវេលស៍ចាត់ទុកថាការប្រកួតនេះ ពួកគេមានលទ្ធភាពនិងឪកាសសម្រាប់ក្តីសង្ឃឹមឆ្លងផុតវគ្គជម្រុះក្នុងពូលEនេះ៕

ប្រភពព័ត៍មាន​៖​ BBC