បរទេស៖ ក្រុមជម្រើសជាតិអង់គ្លេសបានបង្កើនទំនុកចិត្តជាមួយ ជ័យជម្នះ លើក្រុមAndorra នៅឯកីឡដ្ឋាន Wembley ក្នុង លទ្ធផល ៤ទល់និង០សម្រាប់ ដំណើរឆ្ពោះទៅកាន់ការប្រកួតព្រឹត្តការណ៏ World Cup ២០២២ នា ឆ្នាំក្រោយ​នៅ​ប្រទេសកាតា ជា មួយនឹងជ័យជម្នះជាលើកទី ៥ ជាប់ៗគ្នាក្នុងពូលរបស់ពួកគេ។

England player ratings vs Andorra: Lingard and Bellingham shine but Alexander-Arnold struggles in midfield | Evening Standard

៤គ្រាប់របស់ក្រុមម្ចាស់ជើងឯករងទ្វីបអឺរ៉ុបរកបានដោយកីឡាករJesse Lingard ២គ្រាប់នៅនាទីទី១៨ និង ៧៨មុនពេល​Harry Kane និងBukayo Saka រកបានម្នាក់១គ្រាប់បន្ថែមទៀត។

England player ratings vs Andorra: Bukayo Saka bounces back with brilliant display

អ្នកចាត់ការទូទៅលោក Gareth Southgate បានធ្វើការផ្លាស់ប្តូរកីឡាករចំនួន ១១ នាក់ពី ក្រុមដែលបានយក​ឈ្នះ​ហុង​គ្រី​ក្នុងលទ្ធផល ៤ទល់និង០ ដូចគ្នាដើម្បី ត្រៀមខ្លួនសម្រាប់ការប្រកួតបន្ទាប់ដែលជឿជាក់ថានិងស្វិតស្វាញបំផុតនៅក្នុងក្រុម I ជាមួយ ប៉ូឡូញនៅថ្ងៃពុធនេះ៕

ប្រភពព័ត៍មាន៖ BBC