បរទេស៖ ខ្សែការពារ Ruben Dias បានអំពាវនាវឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ពង្រឹងតំបន់ការពាររបស់ខ្លួន ក្រោយពីបានរបូតគ្រាប់បាល់៤គ្រាប់ ក្នុងការប្រកួត៤លើក អំឡុងពេលនៃយុទ្ធនាការជម្រុះ World Cup ឆ្នាំ២០២២ របស់ពួកគេ។
ព័រទុយហ្គាល់ កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូល A មាន១០ពិន្ទុ ដោយចេញតាមពីក្រោយក្រុមជម្រើសជាតិស៊ែប៊ី ដោយសារតែមានគ្រាប់បាល់បញ្ចូលទីតិចជាង មុននឹងឈានទៅកាន់ការប្រកួតនៅរាត្រីនេះ ជាមួយនឹងក្រុមជម្រើសជាតិអាស៊ែបៃហ្សង់។ ពួកគេបានត្រូវការគ្រាប់បាល់២គ្រាប់ពី Cristiano Ronaldo ក្រោយពីបានរបូតគ្រាប់បាល់តាមពីក្រោយពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអៀរឡង់ កាលពីការប្រកួតមុន ដើម្បីដណ្តើមបាន៣ពិន្ទុពេញ។ Dias បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា៖ «យើងមិនរីករាយឡើយ ហើយការមិនពេញចិត្តនោះ កើតឡើងពីការចង់ធ្វើឲ្យបានល្អបំផុត។ ដំណោះស្រាយគឺកន្លែងដែលយើងត្រូវស្វែរកចម្លើយ នៅក្នុងពូលនេះ។
ចម្លើយនោះគឺអាស្រ័យទៅលើយើងក្នុងការកសាង និងធ្វើឲ្យកាន់តែល្អប្រសើរឡើង»។ លោកគ្រូបង្វឹក Fernando Santos នឹងត្រូវអវត្តមាន Ronaldo សម្រាប់ការប្រកួតជាមួយនឹងក្រុមជម្រើសជាតិអាស៊ែបៃហ្សង់ ដែលកំពុងតែស្ថិតនៅបាតតារាង ក្រោយពីខ្សែប្រយុទ្ធរបស់ក្លិប Manchester United បានរងពិន័យកាតលឿងសម្រាប់ការដោះដាវចេញ នៅពេលអបអរគ្រាប់បាល់ទី២របស់គេ កាលពីសប្តាហ៍មុន៕
ប្រភពព័ត៌មាន៖ Channel News Asia


