បរទេស៖ ក្រុមម្ចាស់ការពារតំណែងជើងឯកបារាំង បានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិហ្វាំងឡង់ ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃអង្គារ ក្រោយពីខ្សែប្រយុទ្ធ Antoine Griezmann បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីបញ្ចប់ការមិនស្គាល់ឈ្នះត្រឹម៥ប្រកួត ស្របពេលដែលក្រុមជម្រើសជាតិស្កុតឡេន បានរក្សាក្តីសង្ឃឹមរបស់ខ្លួន តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិអូទ្រីស ក្នុងលទ្ធផល ១-០។
ក្នុងការប្រកួតផ្សេងទៀត ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ និងហូឡង់ បានស្ថិតលើផ្លូវឆ្ពោះទៅកាន់ជុំផ្តាច់ព្រ័ត្រនៅប្រទេសកាតា ដូចគ្នា នៅឆ្នាំក្រោយ ខណៈដែល Memphis Depay បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ សម្រាប់ហូឡង់ ក្នុងពេលពួកគេបានផ្តួលក្រុមជម្រើសជាតិតួកគី ក្នុលទ្ធផល ៦-១។ ក្រោយពីបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយក្រែន ក្នុងការប្រកួតកាលពីសប្តាហ៍មុន ការដណ្តើមបានជ័យជម្នះនេះ ពិតជាលទ្ធផលដ៏ល្អមួយសម្រាប់ក្រុមក្រុមជម្រើសជាតិបារាំង ដែលនៅតែខកចិត្តនៅឡើយ ក្រោយពីការធ្លាក់ចេញរបស់ពួកគេពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២០ ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
លោក Didier Deschamps គ្រូបង្វឹកនៃក្រុមជម្រើសជាតិបារាំង បានឲ្យដឹងថា៖ «យើងមិនបានធ្វើអ្វីៗឲ្យល្អគ្រប់ចំណុចឡើយ ប៉ុន្តែ យើងបានរកឃើញការជឿជាក់របស់យើងមកវិញ។ លទ្ធផលនេះ ធ្វើឲ្យជោគវាសនារបស់យើងស្ថិតក្នុងដៃរបស់យើ ហើយយើងត្រូវតែបញ្ចប់ការនេះនៅខែវិច្ឆិកា»៕
ប្រភពព័ត៌មាន៖ Channel News Asia