បរទេស៖ លោក Gareth Southgate បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នឹងឈានទៅកាន់ការប្រកួតនានាទាំងការជឿជាក់ទាំងស្រុ ក្រោយពីបាបង្ហាញថា ពួកគេអាចប្រកួតប្រជែងជាមួយនឹងក្រុមខ្លាំបំផុតក្នុង Euro ឆ្នាំ២០២០ ប៉ុន្តែ បានព្រមានកុំឲ្យក្រុមរបស់លោកជឿជាក់លើខ្លួនឯងពេក។
ក្រុមជម្រើសជាតិអង់គ្លេស កំពុងតែគ្រប់គ្រងស្ទើរតែទាំងស្រុងក្នុងការប្រកួតជម្រុះ World Cup វគ្គចែកពូលរបស់ខ្លួន នៅមុនពេលប៉ះក្រុមជម្រើសជាតិប៉ូឡូញ ក្នុងទីក្រុង Warsaw នៅរាត្រីនេះ ហើយលោក Southgate មានបំណងរក្សាការរីករាយជាមួយនឹងពេលវេលាល្អៗជានិច្ច។ អ្នកចាត់ការទូទៅរូបនេះ ពិតជាពេញចិត្តនឹងទម្រង់លេងរបស់ក្រុមខ្លួន ក្នុងពេលយកឈ្នះលើក្រុមជម្រើសជាតិហុងគ្រី ក្នុងលទ្ធផល ៤-០ កាលពីសប្តាហ៍មុន ហើយលោកជឿជាក់ថា ក្រុមរបស់លោកមានការប្តេជ្ញាចិត្តក្នុងការធ្វើដំណើរឆ្ពោះទៅមុខទៀត ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអ៊ីតាលី ក្នុងវគ្គផ្តាច់ព្រ័ត្រនាព្រឹត្តិការណ៍ Euro។
លោក Southgate បានឲ្យដឹថា៖ «ពិតណាស់ ក្រុមនេះពិតជាមានការជឿជាក់ហើយការជឿជាក់នេះ កើតឡើងចេញភស្តុតាងនៃការអាចសម្រេចបាននូវសមិទ្ធផលនានា និងការបង្ហាញពីទម្រង់លេងដែលបាននាំឲ្យលទ្ធផលទាំងនោះកើតឡើង។ យើងបានមើលឃើញចំណុចទាំងនោះនៅហុងគ្រី ពោលគឺទម្រង់លេងរបស់ពួកគេ កាជឿជាក់ ប៉ុន្តែ យើងក៏ត្រូវការការលើកទឹកចិត្តខ្លួនឯងផងដែរ ហើយក៏មិនត្រូវធ្វើឲ្យភ្លាត់ស្នៀតផងដែរ»៕
ប្រភពព័ត៌មាន៖ The Guardian