បរទេស៖ លោក Gareth Southgate គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បាននិយាយថា លោកមិនបានផ្លាស់ប្តូរកីឡាករ នៅមុនពេលក្រុមជម្រើសជាតិប៉ូឡូញ បានរកគ្រាប់បាល់តាមស្មើវិញ ដើម្បីបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃពុធ ដោយសារតែលោកមានការជឿជាក់ថា ក្រុមរបស់លោកកំពុងតែគ្រប់គ្រងការប្រកួត។
គ្រាប់បាល់បើកឆាករបស់ Harry Kane ត្រូវបានតាមស្មើនៅជិតបញ្ចប់ការប្រកួតតាមរយៈគ្រាប់បាល់តែតបញ្ចូលទីពីកីឡាករ Damian Szymanski។ ក្រុមជម្រើសជាតិប៉ូឡូញបានប្រើប្រាស់រាល់កីឡាករបម្រុងទាំង៥នាក់របស់ខ្លួន អំឡុងពេលនៃការប្រកួតនេះ និងបានបញ្ចប់ក្នុងលទ្ធផលយ៉ាងល្អ តាមរយៈការរកគ្រាប់បាល់តាមស្មើវិញនៅជិតបញ្ចប់ការប្រកួត។ លោក Southgate បានឲ្យដឹថា៖ «យើងលេងបានយ៉ាងល្អ ហើយយើងក៏បានគ្រប់ការប្រកួតបានល្អផងដែរ។ នៅពេលនោះ វាមិនងាយស្រួលឡើយក្នុងការប្តូរកីឡាករ ហើយយើងធ្វើឲ្យមានការរង្គោះរង្គើរនៅពេលដែលយើងផ្លាស់ប្តូរកគីឡាករ។ យើងបានគ្រប់ការប្រកួតទាំងស្រុក។ វាគ្មានបញ្ហាឡើយ ហេតុនេះ ហេតុអ្វីយើងត្រូវបង្អាក់នៅដែលយើងកំពុងតែគ្រប់គ្រងយ៉ាងល្អ?»។
លទ្ធផលនេះ បានបញ្ចប់កំណត់ត្រាឈ្នះ១០០%របស់អង់គ្លេស ក្នុងពូល I ក្រោយពីដណ្តើមបានជ័យជម្នះ៥លើកជាប់ៗគ្នា ប៉ុន្តែ នៅតែធ្វើឲ្យក្រុមមានរហស្សនាមថា តោកំណាចទាំង៣នេះ នាំមុខ៤ពិន្ទុដដែលលើក្រុមឈរលេខ២ អាល់បានី និង៥ពិន្ទុលើក្រុមប៉ូឡូញ៕
ប្រភពព័ត៌មាន៖ BBC