បរទេស៖ ក្លឹប Borussia Dortmund គឺមិនមានបំណងក្នុងការលក់ខ្សែបម្រើវ័យក្មេងរបស់ខ្លួន Jude Bellingham ឡើយ នៅរដូវក្តៅលើកក្រោយ បើទោះបីជានឹងសំណើរពីក្លឹបធំៗជាច្រើនមកពីក្របខណ្ឌ Premier League ក៏ដោយ។

Jude Bellingham says brother Jobe will never play for Schalke 04

កីឡាករវ័យ១៨ឆ្នាំរូបនេះបានបង្ហាញទម្រង់របស់ខ្លួនបានយ៉ាងល្អសម្រាប់ក្រុម Borussia Dortmund ក្រោយពីចាកចេញពីក្លឹប Birmingham ដោយបង្ហាញខ្លួនបាន៤៦ដង និងអាចរក៤គ្រាប់ ហើយនិង Assists បាន៤ដង។ Bellingham ក៏បានបង្ហាញទម្រង់លេងបានយ៉ាងគួរអោយចាប់អារម្មណ៍ផងដែរសម្រាប់រដូវកាលថ្មីនេះដោយអាចរកបាន១គ្រាប់ និង Asissts បាន៣ដងក្នុងការបង្ហាញខ្លួន៥លើក ហើយថែមទាំងបានបង្ហាញជាលើកទី៨សម្រាប់ក្រុមជម្រើសជាតិអង់គ្លេសរបស់ខ្លួនទល់នឹងក្រុមជម្រើសជាតិ Andorra កាលពីថ្ងៃអាទិត្យកន្លងទៅផងដែរ។

Jude Bellingham one of four players who can solve key weakness in Jürgen  Klopp's Liverpool squad - Liverpool.com

ក្លឹបយក្សនៅប្រទេសអង់គ្លេស Chelsea និង Liverpool គឺបានបង្ហាញការចាប់អារម្មណ៍របស់ខ្លួនយ៉ាងខ្លាំងលើខ្សែបម្រើវ័យក្មេងរូបនេះ ហើយបើយោងទៅតាមសារព័ត៍មាន 90min បានអោយដឹងថា Dortmund មិនមានគម្រោងក្នុងការអនុញ្ញាតអោយកីឡាកររូបនេះចាកចេញឡើយនៅទីផ្សារដោះដូរកីឡាកររដូវក្តៅលើកក្រោយ។ របាយការណ៍ក៏បានបន្ថែមថាខ្សែបម្រើវ័យក្មេងរូបនេះនឹងទទួលបានការដំឡើងប្រាក់ឈ្នួលដល់ទៅ ១០០,០០០ ផោនឯណោះក្នុងមួយសប្តាហ៍ជាមួយនឹងក្លឹប Dortmund សម្រាប់កិច្ចសន្យាថ្មី។ Man United និង Man City ក៏ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍លើ Bellingham ផងដែរកាលពីរូបគេលេងនៅក្លឹប Birmingham មុនផ្ទេរទៅកាន់ Dortmund កាលពីឆ្នាំ២០២០៕

 

ប្រភពព័ត៍មាន៖ Sportsmole