បរទេស៖ Lionel Messi បានបំបែកឯតទគ្គកម្មរបស់អធិរាជ Pele សម្រាប់កីឡាករបាល់ទាត់ផ្នែកបុរសមកពីទ្វីបអាមេរិកខាងត្បូង​ដែល​រកបានគ្រាប់បាល់ច្រើនបំផុតអោយក្រុមជម្រើសជាតិ។ ប្រធានក្រុមពពកសអាហ្សង់ទីនវ័យ៣៤ឆ្នាំរូបនេះ​បង្ហាញទម្រង់លេង​បាន​យ៉ាង​ល្អ​ដោយរកបានដល់ទៅ៣គ្រាប់(Hat-Trick) ក្នុងជ័យជម្នះ ៣ទល់និង០ ពេលផ្តួលក្រុមបូលីវី​សម្រាប់​ការ​ប្រកួតជម្រុះWorld Cup ២០២២នៅថ្ងៃព្រហ្បត្ត៏ម្សិលមិញ។

Messi treble breaks Pele record as Argentina rout Bolivia - France 24

Messi បានចូលលេងដោយមានកំនត់ត្រារកបាន៧៦គ្រាប់រួចទៅហើយខណៈ Pele មាន ៧៧គ្រាប់។ ប៉ុន្តែការរក​គ្រាប់បាល់បាននៅនាទីទី១៤,៦៤ និង ៨៨ ធ្វើអោយរូបគេកើនកំនត់ត្រាវ៉ាដាច់លោកPeleដែលធ្លាប់ជួយប្រេស៊ីល​ឈ្នះ​World Cup៣ដង ចំនួន២គ្រាប់បាល់ ពោលគឺរកបានសរុ៧៩គ្រាប់។

Messi overtakes Pele with hat-trick as Argentina beat Bolivia | Reuters

គួរបញ្ជាក់ថាកីឡាករអន្តរជាតិអាហ្សង់ទីនដែលមានភារកិច្ចមកជួយក្រុមមានដូចជា Emiliano Martinez និងEmiliano Buendiaរបស់Aston Villa និង  Cristian Romero ព្រមទាំង Giovani Lo Celso និងត្រូវអវត្តមានមិនអាច បង្ហាញខ្លួន​អោយក្រុមរបស់ពួកគេ​សម្រាប់ការប្រកួតPremier Leagueនៅចុងសប្តាហ៏នេះទេដោយសារល្មើសនិងបម្រាមរបស់ក្លឹប។ រីឯ​ក្រុមMan. City និងត្រូវអវត្តនិមាន អ្នកចាំទីEderson ងខ្សែប្រយុទ្ធ Gabriel Jesus ខណៈLiverpool ក៏ត្រូវអវត្តមាន Alisson  និង Fabinho ផងដែរ៕

ប្រភពព័ត៍មាន៖ 90min