បរទេស៖ Bayern Munich បានឡើងទៅឈរនៅលេខ ២ ក្នុងក្របខ័ណ្ឌ Bundesliga ជាមួយនឹងជ័យជម្នះដ៏សំខាន់នៅលើក្រុមជើងឯករង Bundesligaកាលពីរដូវកាលមុនគឺ RB Leipzig។
![]()
Robert Lewandowski បានបើកការស៊ុតបញ្ចូលទីឱ្យក្រុម Bayern ដោយបានកត់ត្រាគ្រាប់បាល់ទី ៦ របស់គេក្នុងយុទ្ធនាការរដូវកាលនេះដោយបាល់ពិន័យ ១១ ម៉ែត្រ។ យុវជន Jamal Musiala បានរកគ្រាប់បាល់ទី ២ ភ្លាមៗបន្ទាប់ពីសំរាកចូលមកវិញនៅតង់ទី២ ខណៈអតីតខ្សែបម្រើស្លាប Leroy Sane ជាអ្នកបន្ថែមគ្រាប់បាល់ទី៣។

ទោះយ៉ាងណាគ្រាប់បាល់តាមពីក្រោយរបស់Konrad Laimer នៅមិនសមល្មមគ្រប់គ្រាន់នោះទេ ខណៈ Eric Maxim Choupo-Moting បានបន្ថែមគ្រាប់បាល់ទី៤សម្រាប់ក្រុមភ្ញៀវនៅចុងម៉ោងមុនបញ្ចប់ការប្រកួត។ក្រុមការពារតំណែងជើងឯក Bayern Munich បច្ចុប្បន្នគិតត្រឹមសប្តាហ៏ទី៤ មាន ២ ពិន្ទុតាមពីក្រោយWolfsburg ដែបន្ទាប់ពី ជ័យជម្នះ ២ទល់និង០ របស់ខ្លួនលើក្រុម SpVgg Greuther Furth ។សម្រាប់Leipzigបានបន្ត ចាញ់ ៣ ប្រកួតក្នុងចំណោមការប្រកួតបើកឆាក ៤ ប្រកួតរបស់ពួកគេក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Jesse Marsch៕
ប្រភពព័ត៍មាន៖ BBC
