បរទេស៖ ខ្សែបម្រើ-ប្រយុទ្ធស្លាបក្រុម Real Sociedad កីឡាករ Mikel Oyarzabal កំពុងតែស្ថិតក្នុងរ៉ាដាឃ្លាំ​មើលពី​ក្រុម ក្រុមMan. City ខណៈដែលក្រុមជើងឯកអង់គ្លេសបានកំណត់គោលដៅផ្ទេរអាទិភាព​នាំយក​រូបគេមករួមក្រុមនៅ រដូវក្តៅ​ឆ្នាំ២០២២ជាមួយតម្លៃទិញផ្តាច់កុងត្រា៦៧លានផោន​យោងគេហទំព័​រEurosport​បានចុះ​ផ្សាយ។​កីឡាករវ័យ ២៤ ឆ្នាំដែលបានរីកចំរើនលូតលាស់ចេញពីយុវជននៅក្លឹប Sociedad បានបង្ហាញទម្រង់លេងគួរ អោយ​ចាប់អារម្មណ៏នៅរដូវកាលចាស់ដោយរកបាន ១១ គ្រាប់និងAssist ៨ ដងក្នុងការប្រកួត La Liga ចំនួន ៣៣ ប្រកួត។

Who is Mikel Oyarzabal? The Real Sociedad maverick wanted by Man Utd and Man City | FootballTransfers.com

ទោះបីជាMan City បានចំណាយប្រាក់ចំនួន ១០០ លានផោនដើម្បីផ្ទេរយកប្រធានក្រុមAston Villa Jack Grealish  ក្នុងទីផ្សារដោះដូរកីឡាករនាពេលថ្មីៗនេះក្តី សម្រាប់ លោក Pep Guardiolaនៅ​តែបន្តសម្លឹង​ឪកាស​ចុះ​ហត្ថលេខានាំយក ខ្សែប្រយុទ្ធចំណូលថ្មីនៅពេលពេលបញ្ចប់រដូវកាលនេះ ។ក្រុមមេឃខៀវហាក់បង្ហាញពីការ​ខក​ខានក្នុង​ការបញ្ចុះបញ្ចូល Harry Kane ពីក្រុមមាន់ខ្នាយមាសTottenhamផងដែរ តែប្រសិនBernado Silva ចាកចេញនោះក្រុមនិងចាំបាច់ នាំយករូបគេមកពង្រឹងតំបន់បម្រើប្រយុទ្ធដោយនាំយក​Oyarzabal​​មករួម​ក្រុម។

Spain never doubted themselves despite criticism, says Mikel Oyarzabal | Football News - Times of India

Oyarzabal បានស៊ុតបាល់បញ្ចូលទី ៤ គ្រាប់រួចមកហើយពីការប្រកួត La Liga ចំនួន ៤ ដងនៅរដូវ​កាលនេះ​និង​បានជួយអោយអេស្ប៉ាញទទួលមេដៃប្រាក់សម្រាប់កីឡាអូឡាំពិកទីក្រុងតូក្យូ ២០២០ ដោយរកបាន ៣ គ្រាប់​និង​បង្កើតឪកាសបញ្ចប់ទី ២ ដង៕

 

ប្រភពព័ត៍មាន៖ Sportsmole