បរទេស៖ ហុងគ្រីត្រូវសហព័ន្ធបាល់ទាត់ពិភពលោក FIFA ដាក់ពិន័យដោយឱ្យធ្វើការប្រកួតបិទទ្វារ២ចំនួន២លើក (មិនមាន​អ្នកគាំទ្រចូលទស្សនា) បន្ទាប់ពីធ្វើសកម្មភាពរើសអើងជាតិសាសន៍ ទៅលើកីឡាករក្រុមភ្ញៀវគឺក្រុមជម្រើសជាតិ អង់គ្លេសនៅ​ក្នុងការ​ប្រកួត​វគ្គជម្រុះ​ពានរង្វាន់World Cup ២០២២នៅទីក្រុងប៊ូដាប៉េសកាលពីថ្ងៃទី ២ ខែកញ្ញាកន្លងទៅ។​ទោះយ៉ាង​ណា​ការ​ប្រកួត​ទាំងពីរលើកនោះ​អាច​ធ្វើការលើកពេលរហូតរយៈពេលពីរឆ្នាំ។

Hungary fans banned from next home match after England players racially  abused at World Cup qualifier in Budapest | World News | Sky News

មិនត្រឹមតែប៉ុណ្ណោះសហព័ន្ធបាល់ទាត់ហុងគ្រីក៏ត្រូវបានពិន័យជាប្រាក់ ១៥៨.៤០០ ផោនស្មើនិង (២០០.០០០ ហ្វ្រង់ស្វ៊ីស​)​ផង ដែរ។សេចក្តីថ្លែងការណ៍របស់ FIFA បានបញ្ជាក់យ៉ាងលំអិតដូច្នេះថាៈ FIFA ប្រកាន់យកគោលជំហរ​មិន​អាចអត់​ឱន​ឱ្យបាន ទេសម្រាប់អាកប្បកិរិយាដ៏គួរឱ្យស្អប់ខ្ពើមនៅក្នុងវិស័យបាល់ទាត់ ។ស្ថាប័នគ្រប់គ្រងវិស័យបាល់​ទាត់ដ៏ធំរបស់​ពិភព​លោក​​​​បានបានបន្ថែម​ថា​: យើងបដិសេធរាល់ទម្រង់ នៃការរើសអើងជាតិសាសន៍និងអំពើហិង្សាក៏ដូចជាការរំលោភបំ​ពាន​ផ្សេង​ៗ​ទៀត។

Hungary gets 1-match fan ban from FIFA, fined $217K US for racism | CBC  Sports

មិនមែនជាលើកទី១ទេកាលពីខែមិថុនា២០២១កន្លងទៅ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប(UEFA)ក៏ បានធ្វើការ​ពិន័យ​សហព័ន្ធ​បាល់ទាត់ហុងគ្រីចំនួន ៨៥.៥០០ ផោននិងបញ្ជាឱ្យបិទធ្វើការប្រកួតនាកីឡដ្ឋានចំនួន៣ប្រកួត​។ខណៈ ការប្រកួតចុង​ក្រោយ​​ត្រូវបានព្យួរពីបទដែលអ្នកគាំទ្ររបស់ខ្លួនរើសអើងដោយអ្នកគាំទ្ររបស់ពួក​គេអំឡុង​ការ​ប្រកួតយូរ៉ូ ២០២០៕

 

ប្រភពព័ត៍មាន៖ BBC