បរទេស៖ Donny van de Beek ត្រូវបានគេរាយការណ៍ថាបានប្តេជ្ញាចិត្តក្នុងការចាកចេញពីក្រុម Manchester United នៅខែមករាខាងមុខនេះ។

Donny van de Beek can prove Manchester United decision right vs Aston Villa - George Smith - Manchester Evening News

កីឡាករវ័យ ២៤ ឆ្នាំរូបនេះត្រូវបានបដិសេធការស្នើសុំចាកចេញរដូវក្តៅនេះពីក្រុម Manchester United ដោយគ្រូបង្វឹកបិសាចក្រហមលោក Ole Gunnar Solskjaer បានទទូចថាកីឡាករអន្តរជាតិហូឡង់នឹងមានអនាគតនៅក្លឹប។ Van de Beek លេងបានត្រឹមតែ ១៤១ នាទីប៉ុណ្ណោះសម្រាប់ក្រុម Man United នៅរដូវកាលនេះ ដោយគាត់បានបង្ហាញខ្លួនតែមួយដងគត់នៅក្របខណ្ឌ Premier League នៅដើមរដូវកាល ២០២១-២២ នេះ។

Is Donny van de Beek Leaving Manchester United? - Latest Sports News in Ghana & Sports News Around the World

កីឡាករសញ្ជាតិហូឡង់រូបនេះត្រូវបានគេប្រទះឃើញបានបង្ហាញអំពីកំហឹងរបស់ខ្លួននៅលើកៅអីបម្រុងនៅពេលដែលគាត់មិនត្រូវបានគ្រូបង្វឹកប្តូរចូលអំឡុងការប្រកួត Champions League កាលពីថ្ងៃពុធជាមួយនឹងក្រុម Villarreal នៅ Old Trafford។ បើយោងតាមសារព័ត៌មាន Daily Mail បាន ឲ្យដឹង ថា Van de Beek នឹងព្យាយាមទាមទារក្លឹបចាកចេញម្តងទៀតនៅខែមករាខាងមុខនេះ ខណៈដែលរូបគេបានប្តេជ្ញាចិត្តហើយថានឹងដណ្តើមកៅអីក្នុងក្រុមជម្រើសជាតិហូឡង់សម្រាប់ការប្រកួត World Cup ឆ្នាំក្រោយនេះ។ របាយការណ៍បានអះអាងថាក្លឹប Everton បានព្យាយាមចុះហត្ថលេខាលើខ្សែបម្រើរូបនេះក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅកន្លងទៅ ប៉ុន្តែសំណើរនេះត្រូវបានរារាំងដោយក្រុមម្ចាស់ជើងឯកអង់គ្លេស ២០ សម័យទៅវិញ៕

 

ប្រភពព័ត៍មាន៖ Sportsmole