បរទេស៖ Eintracht Frankfurt បានធ្វើឱ្យក្រុមម្ចាស់ផ្ទះ Bayern Munich រងបរាជ័យក្នុងលីកដំបូងនៅឯកីឡដ្ឋាន Allianz Arena ក្នុងការប្រកួត ៣០ លើកចុងក្រោយនេះ។
![]()
កីឡាករ Filip Kostic មានឪកាសវាយបកក្រោយសល់ពេលតែ៧ នាទីបញ្ចប់ការប្រកួតក្រោយពីGoretzkaរក បានគ្រាប់បាល់នាំមុខនៅតង់ទី១ខណៈ Hinteregger វាយបកតាម ស្មើវិញនៅនាទីទី៣២ក្នុងតង់ទី១។លទ្ធផល សប្តាហ៏ទី៧កាលពីយប់ថ្ងៃអាទិត្យបាននាំអោយ ក្រុមភ្ញៀវ Frankfurt ដែលបានទទួលជ័យជម្នះជាលើកទី ១ នៃរដូវកាលនេះនិងជាលើកដំបូងលើក្រុម Bayern Munich គិត ចាប់តាំងពីឆ្នាំ ២០០០ ។
:focal(1360x353:1362x351)/origin-imgresizer.eurosport.com/2021/10/03/3231341-66144088-2560-1440.jpg)
ក្រុមការពារតំណែងជើងឯក Bayern Munich ដែលធ្លាប់ចាញ់ការប្រកួតលើកចុងក្រោយនៅ ក្នុងផ្ទះក្នុង ខ្លួនឯង កាលពីខែវិច្ឆិកាឆ្នាំ ២០១៩ នៅតែបន្តឈរលើកំពូលតារាងនៃក្របខ័ណ្ឌ Bundesligaនិងនៅតែបន្តនាំមុខក្រុមគូប្រជែង Borussia Dortmund ១ ពិន្ទុដដែល៕
ប្រភពព័ត៍មាន៖ BBC
