បរទេស៖ Cristiano Ronaldo ចង់អោយថ្នាក់ដឹកនាំក្លឹប Man United ជម្រុញការចុះហត្ថលេខានាំយកខ្សែបម្រើ​ស្លាប Federico Chiesa របស់ក្រុម Juventus មករួមក្រុមនៅពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការ​ជាលើក​ទី២នៅ​ខែមករា​២០២២ខាងមុខយោងគេហទំព័រអ៊ីតាលី Calcio Mercato បានចុះផ្សាយ។

Juventus should build around Federico Chiesa and move on from Cristiano  Ronaldo mistake - Eurosport

Man Utd ចាប់ផ្តើមរដូវកាលថ្មីនៃក្របខ័ណ្ឌ Premier League នៅមិនទាន់បានល្អប្រសើរទេ ខណៈអ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer កំពុងរងសម្ពាធយ៉ាងខ្លាំងក្រោយពីពួកគេឈ្នះតែ ២ លើកគត់ក្នុងការប្រកួត ៦ លើកចុងក្រោយ។ Man.Utdគិតត្រឹមសប្តាហ៏ទី៧នេះកំពុងឈរនៅចំណាត់ថ្នាក់លេខ៤និងមានគម្លាតពីក្រុមនាំមុខតារាងChelsea ៣ពិន្ទុ។

Federico Chiesa is interesting Bayern Munich new manager Julian Nagelsmann

ទោះបីជាបានបំពេញការចុះហត្ថលេខានាំយក Raphael Varane,និង Jadon Sancho មកកាន់ក្លឹបមុនរដូវកាលថ្មី ចាប់​ផ្តើមខណៈ Ronaldo រកបាន ៥ គ្រាប់ក្នុងការបង្ហាញខ្លយន ៦ ប្រកួតដំបូងក្រោយផ្ទេរពី Juventus ក្នុងតម្លៃ ១៣.៥ លាន​ផោន​យ៉ា​ងណា ។បច្ចុប្បន្នប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់វ័យ ៣៦ ឆ្នាំរូបនេះចង់ឃើញMan.Utdបង្កើនការច្នៃប្រឌិត​បន្ថែម​ទៀតសម្រាប់តំបន់បម្រើ ប៉ុន្តែអ្វីដែលសំខាន់នោះគឺកីឡាករអន្តរជាតិអ៊ីតាលី Chiesa មានតម្លៃខ្លួនទិញផ្តាច់កុងត្រា​រហូត​​ដល់ទៅ​១១០លានផោនឯណោះ៕

 

ប្រភពព័ត៍មាន៖ Football365