បរទេស៖ វីរបុរសក្រុម Barcelona លោក Samuel Eto’o បានសារភាពថារូបលោកមានការខូចចិត្តជាពន់ពេក ក្រោយទស្សនាការប្រកួតអតីតក្រុមដែលចាប់ផ្តើមយុទ្ធនាការដ៏លំបាកនៅរដូវកាល នេះ។បច្ចុប្បន្ន​ក្រុម​យក្ស​កាតាឡានដែលដឹកនាំដោយគ្រូបង្វឹកហូឡង់លោកRonald Koeman កំពុងឈរនៅចំណាត់ថ្នាក់ទី ៩ នៅ​ក្របខណ្ឌ La Liga ។ មិនតែប៉ុណ្ណោះការប្រកួតវគ្គចែកពូលនៃពានរង្វាន់ Champions League គឺBarcelona របូត​គ្រាប់បាល់ដល់ទៅ៣គ្រាប់ក្នុងមួយប្រកួតពេលជួបគូប្រជែងចាស់Bayern Munich និងក្រុម Benfica ។

Nonton Barcelona Bikin Eto'o Menderita - Medcom ID

Eto’o អតីតខ្សែប្រយុទ្ធ Barcelona នៅចន្លោះឆ្នាំ ២០០៤ ដល់ ២០០៩ និងធ្លាប់រកបានគ្រាប់បាល់ ស៊ុត​បញ្ចូល​ទី ១៣០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៩៩ ប្រកួត ។ បច្ចុប្បន្នស្ថិតក្នុងវ័យ ៤០ ឆ្នាំ Eto’oបានបញ្ជាក់ពីអារម្មណ៏​ពិតយ៉ាងដូច្នេះថាៈខ្ញុំពិតជាឈឺចាប់ ។ ទាំងនេះគឺជាពេលវេលាដ៏លំបាកសម្រាប់យើងដែលស្រឡាញ់ក្លឹប។ វាពិត​ជា​​ពិបាកក្នុងការទទួលយកសម្រាប់ការរប្រកួតជម្រុះតាមពូលនៅក្របខ័ណ្ឌ Champions League ។ ខ្ញុំនៅតែ​សង្ឃឹម​ថាពួកគេអាចឆ្លងផុតវគ្គជម្រុះទៅកាន់វគ្គ ១៦ក្រុម។

PREVIEW | FC Barcelona v Real Sociedad

ទោះបីជាកំពុងជួបស្ថានភាពដ៏យ៉ាប់យ៉ឺនលោក Koeman ត្រូវបានគេមើលឃើញថា កំពូងបន្តដឹកនាំក្រុម​សម្រាប់ការប្រកួតទល់និង​ Valencia, Dinamo Kiev និងជំនួបEl-Clasico ជាមួយគូប្រជែងដ៏ធំគឺ Real Madrid ។Barcelona រកបានជ័យជំនះតែ១លើកប៉ុណ្ណោះ ពីការប្រកួត ៦ លើកចុងក្រោយរបស់ពួកគេគ្រប់​ក្រប​ខណ្ឌ ប្រកួត​ទាំងអស់៕

 

ប្រភពព័ត៍មាន៖ Sportsmole