បរទេស៖ ខ្សែប្រយុទ្ធ Ferran Torres របស់ក្រុមមេឃខៀវ Manchester City និងត្រូវអវត្តមានរយៈពេលពី ៤ ទៅ ៦ សប្តាហ៍បន្ទាប់ពីរងរបួសបាក់ឆ្អឹងជើងខាងស្តាំរក្នុងពេលបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិ ។ កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះត្រូវបានប្តូរចេញនៅដើមតង់ទី ២ បន្ទាប់ពីរកបាន ២ គ្រាប់ទល់នឹងអ៊ីតាលីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះទំនងជានិងខកខានការប្រកួតធំ ៗ សម្រាប់ក្លឹបក្លឹបនិងជម្រើសជាតិជាបន្តទៀត។

ក្រុមរបស់លោក Pep Guardiola ធ្វើដំណើរទៅកាន់ទឹកដី Old Trafford សម្រាប់ការប្រកួតក្របខណ្ឌ Premier League ជាមួយក្រុមរួមទីក្រុង Man City នៅក្របខណ្ឌ Premier League និងព្រឹត្តិការណ៏ Champions League ជាមួយក្រុមយក្សបារាំង Paris St Germain ក្នុងរយៈពេលប្រាំមួយសប្តាហ៍ខាងមុខ។ ក្នុងនោះដែរ Torres និងត្រូវ អេស្ប៉ាញត្រូវជួបក្រិកនិងស៊ុយអែតក្នុងវគ្គជម្រុះ World Cup នៅខែក្រោយ។

ក្លឹបជើងឯកCarabao Cup បានបញ្ជាក់បន្តថាTorres បានវិលត្រលប់ មកកាន់ ទីក្រុងមេនឆេស្ទ័រវិញហើយនៅពេលនេះ និងត្រៀម បន្តត្រួតពិនិត្យដោយក្រុមគ្រូពេទ្យ៕
ប្រភពព័ត៍មាន៖ BBC
