បរទេស៖ ខ្សែ​ការ​ពារ Lucas Hernandez របស់​ក្លិប Bayern Munich មាន​ពេល​វេលា​រហូត​ដល់ថ្ងៃ​ទី​២៨ ខែ​តុលា ដើម្បីដើរ​ចូល​គុក «ដោយ​ស្ម័គ្រ​ចិត្ត» ក្រោយពី​រូបគេ​បាន​បង្ហាញពី​ខ្លួន​ពី​មុខ​តុលា​ការ​ទីក្រុង​ម៉ា​ឌ្រីដ កាលពីថ្ងៃ​ចន្ទ ពីបទ​ប្រព្រឹត្ត​ល្មើស​នឹង​សេចក្តីសម្រេច​ទប់​ស្កាត់ ក្នុងឆ្នាំ​២០១៧​។

ខ្សែការ​ពារ​ស្លាប​ឆ្វេង​អន្តរ​ជាតិ​បារាំង​រូបនេះ នៅ​សល់​រយៈពេល​១០​ថ្ងៃ​ចាប់ពីថ្ងៃ​ចន្ទ ដើម្បី​ដើរចូល​គុក​ដោយខ្លួន​ឯង ប្រសិន​បើ​ការ​ប្តឹង​ឧទ្ធរណ៍​របស់​គេ​មិនត្រូវ​បាន​ទទួល​យក​ទេ​នោះ​។ កីឡាករ​វ័យ​២៥ឆ្នាំ​រូបនេះ ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​៤​ឆ្នាំ​មុន ពីបទ​ប្រព្រឹត្ត​ល្មើស​នឹងសេចក្តី​សម្រេច​​តុលាការ ដែល​ហាម​ឃាត់មិន​ឲ្យ​រូប​គេ​ទាក់​ទង​នឹង​ដៃគូ​របស់​គេ ក្រោយ​ពី​ការ​បង្ករ​ជម្លោះ​បែប​ហិង្សារវាង​អ្នក​ទាំង​២​។ រូប​គេ​ត្រូវ​បាន​ដើម្បីផ្តល់​ដំណឹង​ពី​សេចក្តី​សម្រេច​ដាក់ពន្ធ​នា​គាររបស់​គេ និង​បង្ហាញ​ខ្លួនដោយ​ស្ម័គ្រ​ចិត្ត នៅ​ត្រឹម​ម៉ោង​១១:៣០ព្រឹក ថ្ងៃនេះ​ ពោល​គឺ​រយៈពេល​១​ថ្ងៃ នៅមុន​ពេលការ​កោះ​ហៅ​របស់​គេ​។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​តុលា​ការ​ទីក្រុង​ម៉ាឌ្រីដ​។

សេចក្តី​ប្រកាស​នេះ​បាន​បន្ថែមទៀត​ថា៖ «រយៈពេល​១០​ថ្ងៃ ដើម្បី​ដើរ​ចូល​គុក​ដោយស្ម័គ្រ​ចិត្ត​» នឹង​ចាប់​ផ្តើម​រាប់ពី​ថ្ងៃ​ចន្ទ ហើយ​និង​ផុតកំណត់នៅ​ថ្ងៃ​ទី​២៨ ខែតុលា​»​។ Hernandez ដែល​ជាសមា​ជិក​ឈ្នះពាន World Cup ជាមួយ​នឹង​បារាំង ក្នុងឆ្នាំ​២០១៨ និង​ដៃគូ​របស់​គេនាង Amelia Lorente សុទ្ធ​សឹង​ត្រូវ​បាន​កាត់ទោស​ពី​បទ​ប្រើប្រាស់អំពើហិង្សា កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia