បរទេស៖ Luke Shaw បាននិយាយថាអនុប្រធានក្លឹបនិងជាប្រធានផ្នែកទីផ្សារទិញដូរកីឡាកររបស់ក្រុមបិសាចក្រហម លោក Ed Woodward បានចាត់ទុកកីឡាករទាំងអស់នៅក្នុងក្រុមគឺដូចជាកូនក្មេងអំឡុងពេលក្រុមមានគំនិតចូលរួមផ្តួចផ្តើមព្រឹត្តិការណ៏ប្រកួតបាល់ទាត់មួយថ្មីទៀត ដែលហៅថា European Super League កាលពីពេលកន្លងទៅនោះ។

ក្រុមជើងឯកអង់គ្លេស២០សម័យគឺជា សមាជិកស្ថាបនិកទាំង ១២ នៃគម្រោងខាងលើនេះខណៈដែលមានការតវ៉ា និង ប្រឆាំងដាច់ខាតពីអ្នកគាំទ្រ និងUEFA ជាមួយនិងការ ផ្ទុះកំហឹងយ៉ាងខ្លាំងក្រោយពត៌មានមួយនេះបានបែកធ្លាយកាល ពី ខែ មេសាកន្លងទៅ។ ក្លិបយក្សនៅលីកកំពូលអង់គ្លេសមួយនេះ បានដកខ្លួនថយចេញពោលគឺត្រឹមតែរយៈពេលពីរបីថ្ងៃបន្ទាប់ពីមានការតវ៉ានិងរង ការរិះគន់ពីអ្នកគ្រប់គ្រងនិងពីពិភពបាល់ទាត់។ជាលទ្ធផលលោក Woodward នាយកប្រតិបត្តិរបស់ Man United បានចេញមុខសុំទោសអ្នកគាំទ្រក្លឹបហើយបានប្រកាសថាលោកនឹងលាឈប់ពីតួនាទីផងដែរ។ ប៉ន្តែយោងគេហទំព័រ The Athletic ខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេស Shaw ដែលបានដឹកនាំការជំទាស់នៅ បន្ទប់ផ្លាស់សំលៀកបំពាក់នាកីឡដ្ឋាន Old Trafford ធ្លាប់បានជជែកគ្នាជាមួយលោក Woodward និងនាយកផ្នែកកីឡាបាល់ទាត់លោក John Murtough ។

Shawបានលើកឡើងថា លោកWoodward ចាត់ទុកកីឡាករដូចជាក្មេងដែលងាយស្រួលបោកបញ្ជោតងឬអាក្រក់ជាងនេះទៅទៀតគឺប្រៀបបីដូចជាវត្តុដែលគ្មានវិចារណញ្ញាណ ជាមនុស្ស។ Shawបន្ថែមថាកីឡាករទាំងអស់មានការព្រួយបារម្ភអំពីហានិភ័យចំពោះអាជីពបាល់ទាត់សម្រាប់ជម្រើសជាតិហើយប្រសិនជាពួកគេចូលរួម ព្រឹត្តការណ៏ European Super League នោះកីឡាករទាំងអស់ ត្រូវបានហាមឃាត់មិនអាចលេង តំណាងអោយប្រទេសរបស់ពួកគេបានទេ។ក្នុងនោះដែរខ្សែបម្រើស្លាបឆ្នើម Bruno Fernandes ក៏បានក្លាយជាកីឡាករម្នាក់ដែលអាចនឹង ចាកចេញពី Old Trafford ប្រសិនបើផែនការមួយនេះទទួលបានបានជោគជ័យ៕
ប្រភពព័ត៍មាន៖ Sportsmole
