បរទេស៖ លោក Thomas Tuchel បាន​កោត​សរសើរកីឡាករ​ Chelsea របស់​លោក ចំពោះ​របៀប​ដែលពួកគេ​បាន​យកឈ្នះ​លើ​គូ​ប្រកួត​របស់ខ្លួន​ក្នុង​ប៉ុន្មាន​សប្តាហ៍ថ្មី​ៗនេះ តាមរយៈ​​ការ​លើក​ឡើ​ង​ថា ក្រុមនេះ «កំពុ​ងតែ​ស្ថិតក្នុង​ទី​តាំង​យ៉ាងល្អ» នៅមុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ជាមួយនឹងក្រុម Malmo នៅ​រាត្រីនេះ​។

ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯកទ្វីប​អឺរ៉ុប​មួយនេះ  កំពុង​តែនាំមុខ​៣ពិន្ទុ​លើ​តារាងនៃក្រប​ខ័ណ្ឌ Premier League និង​ស្ថិត​ក្នុង​ទី​តាំង​យ៉ាងល្អ ក្នុង​ការ​​ឆ្លង​ផុត​ពូល H នៃក្រប​ខ័ណ្ឌ Champions League​។ ក្រុម​របស់​លោក Tuchel មិនស្គាល់​ចាញ់​សោះ​ក្នុងការ​ប្រកួត​៦​លើក​ចុងក្រោយ បើ​គិត​ចាប់​តាំងពី​ការ​រង​បរា​ជ័យ​របស់ពួកគេ កាល​ពី​ខែ​កញ្ញា ក្រោមស្នា​ដៃក្រុម​កំពុង​នាំ​មុខក្នុងពូល Juventus​។

អំឡុង​​ពេល​នៃកា​រមិនស្គាល់​ចាញ់នោះ ពួក​គេ​បានផ្តួលក្រុម Malmo ៤-០ នា​កីឡដ្ឋាន Stamford Bridge​។ ក្នុង​សន្និ​សីទសារ​ព័ត៌​មាននៅមុន​ពេល​ការ​ប្រកួត កាលពីថ្ងៃចន្ទ លោក Tuchel បាន​ឲ្យ​ដឹង​ថា៖ «យើង​កំពុង​តែ​ស្ថិតក្នុង​ទី​តាំង​យ៉ាងល្អ​។ យើង​ដឹង​ពី​អ្វី​ដែលត្រូវ​ធ្វើ​ដើម្បី​ទទួល​បាន​លទ្ធផល​ទាំងនេះ​ និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែលយើង​បាន​​ធ្វើ​​។ ក្នុងពេល​ជាមួយ​គ្នានេះ យើង​កំណត់ស្តង់​ដារ​នានា​ដែល​យើង​បាន​កំណត់​រាល់​ការ​ប្រកួត ហេតុនេះ នៅថ្ងៃស្អែក យើង​ចាប់​ផ្តើម​ម្តង​ទៀត​»​៕

 

ប្រភព​ព័ត៌មាន៖ AFP